Sunday, July 2, 2017

អំណោយបុណ្យខ្មែរជួយខ្មែរបំបួសកុលបុត្រជាសាមណេរក្នុងព្រះពុទ្ធសាសនានៅវត្តស្លែង

ព្រះតេជគុណ លួន សុវ៉ាត ផ្តល់អំណោយបុណ្យ ខ្មែរជួយខ្មែរ ! បំបួសកុលបុត្រកូនសិស្សលោកដែលគ្រួសារមានជីវភាពក្រីក្រ នៅ #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ចំនួន៣អង្គ ១.កូនសិស្សលោកឈ្មោះ ហន ណារា អាយុ២៣ឆ្នាំ នៅភូមិគក្រៅ ទី២.កូនសិស្សលោកឈ្មោះ យ៉ុង ពន្លី អាយុ១៤ឆ្នាំ នៅភូមិតារាម ទី៣.កូនសិស្សលោកឈ្មោះ ធុល ថៃ អាយុ១៣ឆ្នាំនៅភូមិក្រាំង ឃុំខ្វាវ ដែលនិងត្រូវសាងផ្នួសបួសជាសាមណេរនៅវត្តជីក្រែង ឃុំជីក្រែង ស្រុកជីក្រែងចំនួន១៩អង្គនៅថ្ងៃទី៣និងទី៤ខែមិថុនា២០១៧នេះ ។ ម្ចាស់ដើមទានប្រធានដើមបុណ្យមាន ឧបាសក អ៊ា មេងឃាង និងឧបាសិកា អ៊ា ស៊ីវញ៉ិច និងកូនស្រី អ៊ា អ៊ីសាបែល និងកូនប្រុស អ៊ា ស៊ីវែន រស់នៅទីក្រុង Los Angels.California.USA.មានសទ្ធាជ្រះថ្លា100$សម្រាប់បំបួសព្រះសង្ឃ២អង្គ ឧទ្ទិសកុសលដល់លោក​ឪពុក អ៊ា ចេងស៊ុន និងអ្នកម្តាយ ង៉ោមី យិន ។ ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.California.USA.100$ ចូលបុណ្យបំបួសព្រះសង្ឃ១អង្គ50$និងចូលបុណ្យជួយព្យាបាលជនចាស់ជរាដែលមានជំងឺ50$ ។ អាយុ វណ្ណៈ សុខ ពលៈ កើតមានដល់លោកម្ចាស់ទានប្រធានបុណ្យបានសុខចំរើនគ្រប់ៗគ្នា ! Venerable LUON SOVATH Tel.012 83 83 22 "Non-Violence Overcome All Obstacles"

No comments:

Post a Comment