Tuesday, May 23, 2017

ផ្តល់ជំនួយមនុស្សធម៌ខ្មែរកាណាដាម៉ុងរេអាល់ដល់លោក ចៅ វាសនា ចៅសង្កាត់រងក្រុងប៉ោយប៉ែតCNRP

ព្រះតេជគុណ លួន សុវ៉ាត នាំយកបញ្ញើរថវិកាជាជំនួយមនុស្សធម៌របស់ពុទ្ធបរិស័ទជនរួមជាតិខ្មែរចំណុះជើងវត្តចំការខេមរារតនារាម ទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា 150$ ជួយសង្គ្រោះដល់គ្រួសាលោក ចៅ វាសនា ជាចៅសង្កាត់រងទី២និងជាបេក្ខភាពលេខរៀងទី១នៃគណបក្សសង្គ្រោះជាតិនៃចៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកំពុងរងគ្រោះជាប់ពន្ធនាគារដោយអយុត្តិធម៌ក្រោមបទចោទប្រកាន់ពីតុលាការថាបានញុះញង់ឲ្យកម្មករអូសរទេះច្រកទ្វាព្រំដែនខ្មែរថៃប៉ោយប៉ែតឲ្យធ្វើបាតុកម្មដោយហឹង្សាកាលពីឆ្នាំ២០១៥កន្លងទៅតែតុលាការទើបតែមកចោទនិងចាប់ថាខុសច្បាប់មុនពេលប្រកួតប្រជែងនយោបាយបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ថ្ងៃ៤មិថុនា២០១៧នេះ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment