Tuesday, May 23, 2017

កញ្ញា ស៊ិន រ៉ូហ្សិត បេក្ខជនចៅសង្កាត់អូចារគណបក្សសង្គ្រោះជាតិដើរដោយថ្មើរជើងក្រោយចេញពីតុលាការ

កញ្ញា ស៊ិនចាន់ ពៅរ៉ូហ្សិត ជាចៅសង្កាត់រងទី២និងជាបេក្ខជនចៅសង្កាត់អូចារ ក្រុងបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោត៤មិថុនា២០១៧ បានចូលទៅឆ្លើយបំភ្លឺដល់តុលាការក្រុងបាត់ដំបងវេលាម៉ោង២រសៀលថ្ងៃ២៣ឧសភា២០១៧នេះ តាមពាក្យបណ្តឹងចោទដោយមន្ត្រីនគរបាលម្នាក់ថាជាជនសង្ស័យក្នុងបទព្រហ្មទណ្ឌក្នងករណីដែលកញ្ញាបានជួយការពារយុត្តិដីធ្លីសាលារៀនជូនប្រជាពលរដ្ឋនិងឆ្លើយបំភ្លឺផងដែរពីបទមិនគោរពតាមសេចក្តីសម្រេចរបស់តុលាការ ។ ក្រោយបញ្ចប់ការសាកសួរពីតុលាការម៉ោងប្រមាណជាង៣រសៀលកញ្ញានិងប្រជាពលរដ្ឋ យុវជន បានធ្វើដំណើរដោយថ្មើរជើងតាមដងវិថីនានាពីមុខតុលាការមកកាន់ទឹកដីសង្កាត់អូរចារនិងទីស្នាក់ការគណបក្សសង្គ្រោះជាតិ ហើយបានធ្វើសេចក្តីថ្លែងការណ៍ថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានគាំទ្រការពារយុត្តិធម៌និងបោះឆ្នោតផ្លាស់ប្តូរចៅសង្កាត់ចាស់ដាក់ចៅសង្កាត់ថ្មី ជាស្ត្រី ជាយុវវ័យ គឺកញ្ញា ស៊ិន រ៉ូហ្សិត ឲ្យបានជាប់ឆ្នោតថ្ងៃ៤មិថុនា២០១៧ខាងមុខនេះ ដើម្បីកញ្ញាបានក្លាយជាចៅសង្កាត់បំរើប្រជាពលរដ្ឋដោយស្មោះត្រង់តាមគោលនយោបាយ៥ចំណុចរបស់គណបក្សសង្គ្រោះជាតិ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment