ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, May 31, 2017
គណបក្សសង្គ្រោះជាតិធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅខេត្តមណ្ឌលគីរី
លោក កឹម សុខា គណបក្សសង្គ្រោះជាតិ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់និងថ្លែងសារនយោបាយនៅរង្វង់មូលគោព្រៃ និងដង្ហែរក្បួនក្នុង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ព្រឹកថ្ងៃ៣១ឧសភា២០១៧នេះ ដោយមានការចូលរួមអបអរសាទរ គាំទ្រ ពីប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ ។ គោលនយោបាយជាអាទិភាពទាំង៥ចំណុចរបស់គណបក្សសង្គ្រោះជាតិដើម្បីប្រកួតប្រជែងបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់ថ្មី អាណត្តិទី៤ថ្ងៃ៤មិថុនា២០១៧ខាងមុខនេះគឺ :
១. ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ក្នុងការចូលរួមអភិវឌ្ឍន៍ឃុំ-សង្កាត់ ។
២. លើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ ដោយធានាការពារព្រៃឈើនិងសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រជាពលរដ្ឋ ។
៣. ផ្តល់សេវាសាធារណៈ ឲ្យមានប្រសិទ្ធភាព មិនរើសអើង មិនប្រកាន់បក្សពួក មិនពុករលួយ ។
៤. ការពារសន្តិភាព សន្តិសុខ សុវត្ថិភាព ដោយទប់ស្កាត់បំបាត់គ្រឿងញៀន ល្បែងសុីសង និង ចោរកម្ម ។
៥. វិមជ្ឈការ អំណាច សេវាសាធារណ: និងទទួលបានថវិកា៥០ម៉ឺនដុល្លាក្នុងមួយឆ្នាំៗ សម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់តាមរយៈគោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment