Wednesday, May 31, 2017

គណបក្សសង្គ្រោះជាតិឃោសនាបោះឆ្នោតឃុំសង្កាត់នៅស្រុកស្នួលខេត្តក្រចេះ

លោក កឹម សុខា គណបក្សសង្គ្រោះជាតិ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់និងថ្លែងសារនយោបាយនៅផ្សារស្នួល ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ល្ងាចថ្ងៃ៣១ឧសភា២០១៧នេះ ដោយមានការចូលរួមអបអរសាទរ គាំទ្រ ពីប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ ។ គោលនយោបាយជាអាទិភាពទាំង៥ចំណុចរបស់គណបក្សសង្គ្រោះជាតិដើម្បីប្រកួតប្រជែងបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់ថ្មី អាណត្តិទី៤ថ្ងៃ៤មិថុនា២០១៧ខាងមុខនេះគឺ : ១. ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ក្នុងការចូលរួមអភិវឌ្ឍន៍ឃុំ-សង្កាត់ ។ ២. លើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ ដោយធានាការពារព្រៃឈើនិងសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រជាពលរដ្ឋ ។ ៣. ផ្តល់សេវាសាធារណៈ ឲ្យមានប្រសិទ្ធភាព មិនរើសអើង មិនប្រកាន់បក្សពួក មិនពុករលួយ ។ ៤. ការពារសន្តិភាព សន្តិសុខ សុវត្ថិភាព ដោយទប់ស្កាត់បំបាត់គ្រឿងញៀន ល្បែងសុីសង និង ចោរកម្ម ។ ៥. វិមជ្ឈការ អំណាច សេវាសាធារណ: និងទទួលបានថវិកា៥០ម៉ឺនដុល្លាក្នុងមួយឆ្នាំៗ សម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់តាមរយៈគោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment