ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Saturday, April 8, 2017
សមាគមខ្មែរកម្ពុជាក្រោមMontreal.Canadaធ្វើបុណ្យអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សមាគមខ្មែរកម្ពុជាក្រោមប្រចាំខេត្តកេប៊ីចប្រទេសកាណាដាបានរៀបចំពិធីបុណ្យអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិនិងសាសនា ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ គ.ស ២០១៧ នាព្រឹកថ្ងៃសៅរិ៍ ទី៩ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា ដោយបាននិមន្តព្រះសង្ឃចំរើនព្រះបរិត្តជាជ័យមង្គលសុខចំរើនដោយសិរីសួស្តីឆ្នាំថ្មី ប្រគេនចង្ហាន់ដល់ព្រះសង្ឃបង្សុកូលឧទ្ទិសកុសលដល់បុព្វការីជន និងនិមន្ត ព្រះតេជគុណ លួន សុវ៉ាត សំដែងធម៌អំពីអត្ថន័យបុណ្យចូលឆ្នាំថ្មីទាក់ទងនិងទ្រឹស្តីព្រះពុទ្ធសាសនានិងសង្គមជាតិ ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment