ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, April 26, 2017
នៅតែចងចាំ ! នៅតែនឹករលឹក ! លោក ឈុត វុទ្ធី វីរជនការពារព្រៃឈើនៅកម្ពុជា
ឯណាទៅយុត្តិធម៌ សម្រាប់លោក ឈុត វុទ្ធី ? ឃាតកម្ម៥ឆ្នាំ យុត្តិធម៌នៅឯជើងមេឃ ? ។
នៅតែចងចាំ ! នៅតែនឹករលឹក ! វីរជនការពារព្រៃឈើនៅកម្ពុជា លោក ឈុត វុទ្ធី !
ថ្ងៃនេះ 26/4/2017 គឺជាថ្ងៃខួប៥ឆ្នាំ នៃអំពើឃាតកម្មចំពោះលោកឈុត វុទ្ធី វីរជនការពារព្រៃឈើ កាលពីថ្ងៃ២៦មេសា២០១២នៅក្នុងព្រៃក្បែរក្រុមហ៊ុនកាប់ឈើខុសច្បាប់ចំណុចវាលបី ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ កាលពីឆ្នាំ២០១៦ ការចាក់បញ្ចាំងខ្សែរភាពយន្តឯកសារ ដែលមានចំណងជើងថា "ខ្ញុំគឺជាឈុតវុទ្ធី" ត្រូវបានហាមឃាត់ពីរាជរដ្ឋាភិបាលកម្ពុជា ។ សម្រាប់ឆ្នាំនេះ ថ្ងៃនេះ យើងនឹងធ្វើការផ្សាយផ្ទាល់ម្តងទៀតនៅតាមហ្វេសប៊ុក លោកអ្នកក៏អាចទស្សនាបាននៅលើកម្មវិធីរបស់ទូរស័ព្ទដៃ វេលាម៉ោង៥ ល្ងាចនេះ ។ សូមលោកលោកអ្នក តាមដាន និងទស្សនាការផ្សាយផ្ទាល់ខ្សែរភាពយន្តឯកសារ "ខ្ញុំគឺជាឈុតវុទ្ធី" តាមរយៈដំណរភ្ជាប់នេះ https://www.facebook.com/N1Mnot1more/
#IamChutWutty #JusticeKH17
"Non-Violence Overcome All Obstacles"
Labels:
Chhut Wuthy,
ឈុត វុទ្ធី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment