ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Saturday, April 1, 2017
ធ្វើបុណ្យកសាងផ្ទះនិងធ្វើផ្លូវដើរ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! ដល់ប្រជាពលរដ្ឋក្រីក្រភូមិតារាម
ធ្វើបុណ្យកសាងផ្ទះនិងធ្វើផ្លូវដើរ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! ដល់ប្រជាពលរដ្ឋក្រីក្រភូមិតារាម
ព្រះតេជគុណ លួន សុវ៉ាត នាំយកអំណោយបុណ្យ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! ផ្តល់ជូនគ្រួសារខ្មែរដែលក្រីក្រ ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។
ទី១.ជួយកសាងផ្ទះបណ្តោយ៨ម៉ែត្រ ទទឹង៥ម៉ែត្រជូនអ្នកស្រី យី សាវង្ស ជាតំណាងសហគមន៍ជីក្រែងដែលក្រីក្ររងគ្រោះព្រោះជម្លោះដីធ្លី ។
ទី២.ជួយទិញដីទទឹង៤ម៉ែត្រ បណ្តោយជាង២៥ម៉ែត្រ ធ្វើផ្លូវដើរចូលផ្ទះប្រជាពលរដ្ឋដែលក្រីក្រគ្មានផ្លូវដើរចូលផ្ទះជាង១០គ្រួសារនិងសាធារណៈជន ។
ទី៣.ជួយធ្វើផ្ទះជូនអ្នកស្រី យី សាវី បណ្តោយ៨ម៉ែត្រ ទទឹង៥ម៉ែត្រជាតំណាងសហគមន៍ជីក្រែងដែលក្រីក្ររងគ្រោះព្រោះបញ្ហាសង្គម ។
ម្ចាស់ទានប្រធានបុណ្យខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ !
ទី១.ឧបាសក ឡូ ប៊ុនឡេង និង ឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅនៅ Santa Ana.California.USA.500$ ។
ទី២.អ្នកស្រី វើក លឹមឆដារី Voeuk Limchhordary.Darwin.Australia.500$ ។
ទី៣.ឧបាសិកា ឈុន យ៉េន រៃអង្គាសបច្ច័យពុទ្ធបរិស័ទជនរួមជាតិខ្មែរចំណុះជើងវត្តសាន់តាអាណាCalifornia.USA.350$ ។
ទី៤.ឧបាសក អ៊ា មេងឃាង និងឧបាសិកា អ៊ា ស៊ីវញ៉ិច និងកូនស្រី អ៊ា អ៊ីសាបែល និងកូនប្រុស អ៊ា ស៊ីវែន និងបងស្រី អ៊ា ស៊ីវហ៊ន ព្រមទាំងកូនចៅ អ្នកស្រី អ៊ា ស៊ីវមួយ ព្រមទាំងគ្រួសានិងកូនចៅ អ្នកស្រី អ៊ា ស៊ីវអេង និងគ្រួសារនិងកូន រស់នៅទីក្រុង Los Angeles California.USA.300$ ធ្វើផ្លូវថ្នល់ ។
ទី៥.គ្រួសារលោកនិងអ្នកស្រី សួស សំ អ្នកស្រី អេម៉ា លោក គីម នៅប្រទេសបារាំង មានសទ្ធាជ្រះថ្លា 295$ ។
ទី៦.អ្នកស្រី សួន សុភាព និងគ្រួសារញាតិមិត្តធ្វើការងារនៅក្រុមហ៊ុនកាត់ដេរ សុខ ហុង Seattle.Washington State.USA.200$ ។
ទី៧.លោក អ៊ិត ឆារី និងអ្នកស្រី តាន់ គីមព្រួម 175$ ។
ព្រះពុទ្ធទ្រង់សំដែងថា ការធ្វើសង្គហទាន រមែងកើតមាននូវសេចក្តីសុខចំរើនដល់គ្នានិងគ្នា ។ ការធ្វើបុណ្យកសាងផ្លូវ កសាងទីសេនាសនៈទានមានផ្ទះ កុដិព្រះវិហារ ដាំដើមឈើជាម្លប់ ជីកអណ្តូងស្រះទឹក ជាដើម គឺរមែងបានបុណ្យចំរើនទាំងយប់ទាំងថ្ងៃដល់អ្នកម្ចាស់ដើមទានប្រធានដើមបុណ្យ ។
អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យបានសុខចំរើនគ្រប់ៗគ្នា ! សូមអនុមោទនា ! ។ ១មេសា២០១៧
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment