ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Tuesday, March 28, 2017
ធ្វើបុណ្យខ្មែរជួយខ្មែរជួយជួសជុលផ្ទះគ្រួសារខ្មែរដែលក្រីក្រនៅភូមិតារាម ជីក្រែង សៀមរាប
ព្រះតេជគុណ លួន សុវ៉ាត នាំយកអំណោយបុណ្យ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! ដែលជាសទ្ធាជ្រះថ្លា ឧបាសក ឡូ ប៊ុនឡេង និង ឧបាសិកា អៀប ឆៃគីម និងកូនចៅ ព្រមទាំងលោក ជួប សារេត និងភរិយា នៅ Santa Ana.California.USA.ចំនួន 300$ ទិញជាស័ង្កសី ជួយជួសជុលប្រក់ដំបូលផ្ទះជូនអ្នកស្រី យី សាវង្ស ដែលជាតំណាងសហគមន៍ការពារយុត្តិធម៌ដីធ្លី សហគមន៍ជីក្រែង ភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដែលផ្ទះអ្នកស្រីតូចទាបបាក់បែកនិងធ្លុះធ្លាយនិងមានជីវភាពក្រីក្រខ្វះខាត ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់បុណ្យសុខចំរើនតរៀងទៅ ! ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment