ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, February 17, 2017
តុលាការសម្រេចក្តីតាមសំដីនាយករដ្ឋមន្ត្រី ជួប ប្តឹង ដាក់គុកលោកបណ្ឌិត គឹម សុខ
តុលាការសាលាដំបូងក្រុងភ្នំពេញសម្រេចក្តីតាមសំដីនាយករដ្ឋមន្ត្រី ជួប ប្តឹង សម្រេចឃុំខ្លួនលោកបណ្ឌិត គឹម សុខ ដែលជាអ្នកស្រាវជ្រាវឃ្លាំមើលការអភិវឌ្ឈន៍សង្គមនិងជាអ្នកវិភាគឯករាជ្យដាក់ពន្ធនាគារនារសៀលម៉ោង៣និង២០នាទីថ្ងៃ១៧កុម្ភៈ២០១៧នេះ បន្ទាប់ពីតុលាការបានបើកសវនាការអស់ពេលមួយព្រឹកមក ។ ប្រជាពលរដ្ឋដែលបានមកគាំទ្រឃ្លាំមើលការបើកសវនាការនៅមុខតុលាការបានសំដែងការខឹងសម្បារតុលាការយ៉ាងខ្លាំង ដោយបានចោទប្រកាន់និងរិះគន់តុលាការថា ជាការសម្រេចក្តីដោយមហាអយុត្តិធម៌ ជាតុលាការតេលេ ស្ថិតក្រោមគំនាបឥទ្ធិពលនយោបាយនៃគណបក្សប្រជាជនដែលកាន់អំណាចជាដើម ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment