ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Saturday, February 18, 2017
នាំជំនួយមនុស្សធម៌អ្នកស្រី សួន សុភាព ចែកជូនដល់ជនរងគ្រោះជាប់ពន្ធនាគារដោយអយុត្តិធម៌
ព្រះភិក្ខុ លួន សុវ៉ាត នាំយកអំណោយទានមនុស្សធម៌ ខ្មែរជួយខ្មែរ ! ទៅជួយសង្គ្រោះក្រុមគ្រួសារអ្នកស្រី កី ផ្លិប អាយុ៤៨ឆ្នាំ រស់នៅភូមិសណ្តាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដែលកំពុងតែក្រីក្រហើយថែមទាំងរងគ្រោះជាប់ពន្ធនាគារដោយអយុត្តិធម៌រឿងដីធ្លីទៀត ដោយត្រូវតុលាការចោទប្រកាន់ថា កាប់បំផ្លាញព្រៃឈើខុសច្បាប់ ហើយចាប់ដាក់គុកនិងត្រូវបានតុលាការខេត្តសៀមរាប កាត់ក្តីឲ្យជាប់ពន្ធនាគារ២ឆ្នាំចាប់តាំងពីថ្ងៃ៦តុលា២០១៥រហូតមកដល់ថ្ងៃនេះ១៨កុម្ភៈ២០១៧ នៅមិនទាន់មានសិទ្ធិសេរីភាព មានយុត្តិធម៌ដោះលែងចេញពីពន្ធនាគារនៅឡើយទេ ។
ម្ចាស់អំណោយទានមាន អ្នកស្រី សួន សុភាព ព្រមទាំងគ្រួសារ Seattle.Washington State.USA.ជួយអ្នកស្រី កី ផ្លិប 100$, ជួយកូនស្រី អ្នកស្រី ទេព វន្នី 200$,ជួយលោក គឹម សុខ 100$, ជួយក្រុមយុវជនធ្វើបដាពាក្យស្លោកលោក បណ្ឌិត កែម ឡី 200$,ជួយលោក សាន ប៊ុនធឿន 100$,ជួយធ្វើរូបថតអ្នកស្រី ទេព វន្នី 100$,ប្រគេនបច្ច័យបួន 200$,លោកយាយ ថន Seattle.Washington State.USA.ប្រគេនបច្ច័យបួន 100$, ។
អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់ម្ចាស់ទានបានសុខចំរើនតរៀងទៅ !!! ។។។។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment