ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, February 22, 2017
ផ្តល់ជំនួយមនុស្សធម៌ដល់យុវជន គង់ រ៉ៃយ៉ា ដែលទើបមានសិទ្ធិសេរីភាពចេញពីពន្ធនាគារព្រៃស
អបអរសាទរ សិទ្ធិសេរីភាព ដោះលែង យុវជន គង់ រ៉ៃយ៉ា ចេញពីពន្ធនាគារព្រៃស ព្រឹកថ្ងៃ២២កុម្ភៈ២០១៧ បន្ទាប់ពីជាប់ពន្ធនាគារ១៨ខែក្រោមបទចោទ ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ទាក់ទិននិងការបង្ហោះខ្លឹមសារ ធ្វើបដិវត្តន៍ពណ៌ក្នុងបណ្តាញសង្គមFacebook ចាប់តាំងពីថ្ងៃ២២សីហា២០១៥តរៀងមក ! ។ ព្រះតេជគុណ លួន សុវ៉ាត បានធ្វើពិធីសូត្រធម៌ជូនពរជ័យ សិរីសួស្តី និងសេចក្តីសុខចំរើនដល់ យុវជន គង់ រ៉ៃយ៉ា និងការជូនអំណោយទានខ្មែរជួយខ្មែរជាថវិការមួយចំនួនជូនដល់យុវជនដើម្បីបន្តការសិក្សា រៀនសូត្រយកចំណេះដឹងជួយកសាងប្រទេសជាតិបន្តទៀត ។
ម្ចាស់បុណ្យមាន ឧបាសិកា ឈុន អេង Lake Wood.California.USA.100$,ឧបាសិកា សុំមិនបញ្ចេញឈ្មោះផ្ញើរមកតាមរយៈ ឧបាសិកា អៀប ឆៃគីម Santa Ana.California.USA.50$,អ្នកស្រី សួន សុភាព Seattle.Washington State.USA.50$, ឯកឧត្តម រៀល ខេមរិន្ទ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ 100$, ។ អាយុ វណ្ណៈ សុខៈ ពលៈ សុខចំរើនដល់លោកអ្នកម្ចាស់ដើមទានប្រធានដើមបុណ្យតរៀងទៅ ! ។ ២២កុម្ភៈ២០១៧
https://youtu.be/kL82Ev5FYZA
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment