Sunday, January 15, 2017

ផ្តល់ជំនួយជួយសង្គ្រោះដល់លោក គុជ វេង សកម្មជនដីធ្លីព្រៃឈើនិងសិទ្ធិមនុស្ស

ព្រះតេជគុណ លួន សុវ៉ាត និង ព្រះតេជគុណ ញ៉ ទេពមុនី រួមនិងសកម្មជនព្រះសង្ឃអ្នកការពារសិទ្ធិមនុស្ស បាននិមន្តទៅសួរសុខទុក្ខនិងជូនពរជ័យឲ្យមានយុត្តិធម៌ មានសិទ្ធិសេរីរួចផុតពីការចោទប្រកាន់របស់តុលាការដល់លោក គុជ វេង ដែលជាពលរដ្ឋសកម្មការពារយុត្តិធម៌សង្គមជាតិនិងប្រជាពលរដ្ឋសហគមន៍ ភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ បានផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! ដែលមានម្ចាស់ដើមបុណ្យគឺ អ្នកស្រី ឈុន អេង និងក្រុមគ្រួសារ.100$.Lake Wood.California.USA,អ្នកស្រី សួន សុភាព និងគ្រួសារ ១០ម៉ឺនរៀល.Seattle.Washington State.USA.ព្រះតេជគុណ ញ៉ ទេពមុនី ១០ម៉ឺនរៀល ។ អាយុ វណ្ណៈ សុខៈ ពលៈ ចូរកើតមានដល់លោកអ្នកម្ចាស់បុណ្យសុខចំរើនតរៀងទៅ ! សូមអរគុណ ។ ១៥មករា២០១៧ "Non-Violence Overcome All Obstacles"

No comments:

Post a Comment