Sunday, January 15, 2017

ព្រះតេជគុណ ញ៉ ទេពមុនី នាំយកអំណោយបុណ្យខ្មែរសង្គ្រោះខ្មែរ ប្រគេនព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស

អាត្មាភាពភិក្ខុ : មហាញ៉ ទេពមុនី មុនិន្ទត្ថរោ សូមចម្រើនពរសម្តែងថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសទ្ឋាជ្រះថ្លារបស់ញាតិញោមពុទ្ឋបរិស័ទ នៅរដ្ឋខុននិចធីខិត ទីក្រុងដែនបូរី សហរដ្ឋអាមេរិក ដែលបានផ្ញើបច្ច័យបួនមកប្រគេន ខ្ញុំព្រះករុណាអាត្មាភាព និងព្រះតេជគុណ លួន សាវ៉ាត ដូចមានរាយនាមខាងក្រោមនេះគឺ : ១-ឧបាសិកា ប៊ិត ថងខាំ ចំនួន១០០ដុល្លារ ២-ឧបាសិកា ផាន់ សារីម ចំនួន១៥០ដុល្លារ ៣-ឧបាសិកា ប្រាក់ អុន ចំនួន១៥០ដុល្លារ ៤-ឧបាសិកា លី លាភ ចំនួន៥០ដុល្លារ ៥-ឧបាសិកា ប៉ូ ណន ចំនួន៥០ដុល្លារ ៦-ឧបាសិកា រ៉យ ពិនកាធុក ចំនួន៥០ដុល្លារ ៧-ឧបាសិកា ពៅ យឺន ចំនួន៣០ដុល្លារ ៨-ឧបាសិកា កែវ ហេ ចំនួន២០ដុល្លារ ៩-អ្នកស្រី គុយ សុខគីម ចំនួន១០ដុល្លារ អាត្មាភាពភិក្ខុ : មហាញ៉ ទេពមុនី សូមប្រសិទ្ឋិពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ និងជូនពុទ្ឋពរទាំងបួនប្រការគឺ : អាយុ វណ្ណ សុខ ពល ព្រមទាំងសម្បត្តិ៣ប្រការគឺ : សម្បត្តិមនុស្ស, សម្បត្តិទេវតា, សម្បត្តិអស្ចារ្យ ពោលគឺព្រះនិពា្វន សូមចូរចម្រុងចម្រើន កើនកើតមានដល់ញាតិញោមពុទ្ឋបរិស័ទ តាមសេចក្តីប្រាថ្នារៀងៗខ្លួន និងសូមអោយបានសម្រេចគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។ សុខោ បុញ្ញស្ស ឧច្ចយោ ! អ្នកសន្សំបុណ្យ រមែងនាំមកនៅសេចក្តីសុខ !!! 💐🌹🙏 សូមអនុមោទនា !!!៕ "Non-Violence Overcome All Obstacles"

No comments:

Post a Comment