ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, January 2, 2017
បុណ្យសង្ឃទាននិងធ្វើទានដើម្បីចំរើនបុណ្យកុសលដល់ថ្ងៃខួបកំណើត៨៤ឆ្នាំឧបាសក ឡូ ប៊ុនឡេង
សូមអនុមោទនាបុណ្យសង្ឃទានវេរចង្ហាន់ប្រគេនព្រះសង្ឃប្រគេនបច្ច័យបួននិងធ្វើទានមានបច្ច័យនិងថ្នាំលេបដល់លោកយាយលោកតានៅវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ព្រឹកថ្ងៃទី២ខែមករាឆ្នាំ២០១៧ ។ ម្ចាស់បុណ្យ ឧបាសក ឡូ ប៊ុនឡេង និង ឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅរស់នៅទីក្រុង Santa Ana.California.USA បុណ្យសង្ឃទាននិងចែកទាននេះគឺ ដើម្បីជាប្រយោជន៍ ជាបុណ្យកុសល បានសេចក្តីសុខចំរើនដោយពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់អ្នកជាម្ចាស់ទេយ្យទានផងដល់អ្នកទទួលផង និងដើម្បីចំរើនជន្មាយុខួបកំណើត ឧបាសក ឡូ ប៊ុនឡេង ក្នុងជន្មាយុគំរប់៨៤ឆ្នាំនៅថ្ងៃ៧មករា២០១៧ខាងមុខនេះ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment