ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, January 2, 2017
ធ្វើផ្លូវជាប់រហូត ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ
ធ្វើផ្លូវជាប់រហូត ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង ?
ផ្លូវជាតិលេខ៦ធ្វើរួចរាល់១ឆ្នាំកន្លងទៅហើយ ជំពាក់លុយគេមិនទាន់សងរួចផង ស្រាប់តែខូចដុបៗហើយ ឥឡូវគេចាក់កៅស៊ូថែមឲ្យក្រាស់ជាងមុនបន្តិចទៀត ។ ធ្វើផ្លូវត្រូវចំណាយលុយ មិនមែនចំណាយក្រដាសទេ ចុះបើធ្វើផ្លូវជាតិទាំងមូលមិនទាន់បាន១ឆ្នាំស្រួលបួលផង ស្រាប់តែវាខូចបណ្តើរៗហើយ តើគេរិះគន់ខុសឬក៏ត្រូវ ? លុយធ្វើផ្លូវជាលុយរបស់ជាតិរបស់ប្រជាពលរដ្ឋជាអ្នកសងបំណុលគេ ។ ដោយសារតែឃើញផ្លូវឆាប់ខូចដូច្នេះហើយ បានជាភ្ញាក់ផ្អើលដល់រដ្ឋមន្ត្រីប្រកាសឲ្យក្រុមហ៊ុនចាក់កៅស៊ូថែម១ជាន់ពីលើទៀត ដែលគ្រោងចំណាយលុយអស់១រយលានដុល្លា សួរថា កាលពីដំបូងហេតុអីគេមិនធ្វើឲ្យក្រាស់ ឲ្យជាប់ ឲ្យស្រេចបាច់ស្រួលបួលតែម្តងទៅ ចាំបាច់អីធ្វើជាប់រហូតដូច្នេះ ? ២មករា២០១៧
"Non-Violence Overcome All Obstacles"
Labels:
ផ្លូវជាតិលេខ៦
Subscribe to:
Post Comments (Atom)
No comments:
Post a Comment