ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, January 4, 2017
ខ្មែរជួយសង្គ្រោះខ្មែរផ្តល់ជំនួយមនុស្សធម៌ដល់លោក គុជ វេង សកម្មជនសិទ្ធិមនុស្សដែលកំពុងក្រីក្រ
ព្រះតេជគុណ លួន សុវ៉ាត ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ ដល់លោក គុជ វេង 200$,
ម្ចាស់អំណោយទាន ឧបាសិកា អៀប ឆៃហុង Long Beach.California.USA. ១០០$ បែងចែកជូនលោក ឌិន ពុទ្ធី 50$,ឧបាសិកា សេង លី Long Beach.California.USA.១០០$ បែងចែកជូនលោក ឌិន ពុទ្ធី 50$,ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម Santa Ana.California.USA.50$
លោក កឹម ប្រាសាទ អ្នកស្រី កឹម សាវ៉ាត និងញាតិមិត្តនៅFresno.California.USA.50$ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់បុណ្យតរៀងទៅ !
លោក គុជ វេង និងក្រុមគ្រួសារញាតិមិត្ត រស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ធ្វើពិធីសូត្រមន្តបួងសួងសុំឲ្យគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជួយឲ្យមានសេចក្តីសុខចំរើន មានយុត្តិធម៌ មុនពេលឡើងតុលាការ នាព្រឹកថ្ងៃទី៤មករា២០១៧ ។
លោក គុជ វេង និងត្រូវឡើងឆ្លើយបំភ្លឺតុលាការខេត្តពោធិសាត់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីព្រឹក ដើម្បីឆ្លើយបំភ្លឺពីបទចោទ បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យប្រព្រឹត្តិបទឧកក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ប្រព្រឹត្តិទាំងនៅខេត្តពោធិសាត់និងក្រុងភ្នំពេញក្នុងឆ្នាំ២០១៦ ។ លោក គុជ វេង ជាពលរដ្ឋសកម្មក្នុងការចូលរួមកសាងការពារសិទ្ធិមនុស្ស យុត្តិធម៌សង្គមនៅកម្ពុជាកន្លងមក ហើយគាត់ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតុលាការចោទប្រកាន់យកទៅដាក់ពន្ធនាគារម្តងរួចមកហើយក្នុងឆ្នាំ២០១៣រយៈពេល៣ខែ១៦ថ្ងៃដោយសារតែសកម្មភាពចូលរួមប្រើសិទ្ធិជាពលរដ្ឋសកម្មក្នុងកិច្ចការសង្គមជាតិនេះ ។ សូមគោរពនិមន្តនិងអញ្ជើញ អង្គការ សមាគម សហគមន៍ ប្រជាពលរដ្ឋចូលរួមតាមដានឃ្លាំមើលសង្កេតការណ៍និងយកពត៌មាននៅថ្ងៃនោះផង ! ទំនាក់ទំនងលោក គុជ វេង ផ្ទាល់ 012 480 676,012480676
097 887 7576
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment