ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, December 28, 2016
ចែកអំណោយទានខ្មែរFresno.California.USA.ជួយខ្មែរក្រីក្ររងគ្រោះ
ល្ងាចថ្ងៃ២៨ខែធ្នូឆ្មាំ២០១៦ ព្រះតេជគុណ លួន សុវ៉ាត បាននាំយកថវិការខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! ចំនួន២០០ដុល្លាអាមេរីកទៅឧបត្ថម្ភផ្តល់ជូនអ្នកស្រី ចិន្តា ដែលជាគ្រួសារក្រីក្ររងគ្រោះព្រោះតែប្តីជាប់ពន្ធនាគារដោយអយុត្តិធម៌ដោយសារបញ្ហាសង្គមអយុត្តិធម៌ បញ្ហាដីធ្លី ដែលស្ថិតនៅភូមិចំបក់៣ដើម ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ម្ចាស់អំណោយទានមាន លោក កឹម ប្រាសាទ អ្នកស្រី កឹម សាវ៉ាត លោក ព្រំ ឡាយ លោក ប៉េង ហុកអាន នាង យុន រួមនិងសប្បុរសមួយចំនួនទៀតដែលរស់នៅ ទីក្រុងFresno រដ្ឋCalifornia.USAដែលបានផ្ញើរថវិការចំនួន៥០០ដុល្លាអាមេរីកមកព្រះតេជគុណ លួន សុវ៉ាត ដើម្បីចាត់ចែងប្រគេនបច្ច័យ១០០ដុល្លានិង៤០០ដុល្លាសម្រាប់កិច្ចការមនុស្សធម៌ជួយជនក្រីក្ររងគ្រោះ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់ម្ចាស់ដើមបុណ្យបានសុខចំរើនតរៀងទៅ ! ៕
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment