Wednesday, December 28, 2016

មន្ត្រីក្រសួងដែនដីនិងអាជ្ញាធរខេត្តព្រះវិហារនាំគ្នាចុះទៅត្រួតពិនិត្យមើលទីតាំងដីចាស់អ្នកភូមិស្វាយជ្រុំ

ប្រជាពលរដ្ឋរងគ្រោះព្រោះការបណ្តេញចេញពីដីធ្លី២៥៣គ្រួសារនៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាំគ្នាធ្វើដំណើរមកជួបជុំគ្នានៅលើដីធ្លីភូមិកំណើតចាស់របស់ខ្លួនវិញ នាព្រឹកថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៦ ដោយមានមន្ត្រីក្រសួងដែនដី អាជ្ញាធរដែនដីនិងខេត្តព្រះវិហារនាំគ្នាចុះមកជួបប្រជាពលរដ្ឋផងដែរដោយបានដើរមើលទីតាំងដីចាស់ភីមិចាស់ដែលប្រជាជនបានរស់នៅជាយូរឆ្នាំមកហើយនិងបានចូលទៅមើលសាលាឆាន់វត្តស្វាយជ្រុំដែលនៅសេសសល់មិនទាន់វាយកំទេចអស់នៅឡើយ ។ ប្រជាពលរដ្ឋបានជួបជុំនៅក្នុងសាលាឆាន់វត្តស្វាយជ្រុំដោយបានដុតទៀនធូបថ្វាយផ្លែឈើសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដីប្រគេនចង្ហាន់ព្រះសង្ឃ សមាទានសីល និមន្តព្រះសង្ឃសូត្រធម៌ប្រក់ព្រំពរជ័យសុំសេចក្តីសុខចំរើននិងយុត្តិធម៌ដីធ្លីភូមិចាស់ដីចាស់មករស់នៅវិញដូចកាលមុន ។ បន្ទាប់ពីមើលទីតាំងដីចាស់ភូមិចាស់រួចមកម៉ោងជាង១២ថ្ងៃត្រង់ អាជ្ញាធរដែនដីបានដឹកនាំប្រជាពលរដ្ឋអ្នកសារពត៌មានឲ្យទៅមើលទីតាំងដីថ្មី ភូមិថ្មី តំបន់តេជោធម្មជាតិ ដែលនៅឆ្ងាយពីថ្នល់ជាត់ ឆ្ងាយពីទីប្រជុំជន ទីផ្សាបដែលអាជ្ញាធរហាក់មានចេតនាឲ្យប្រជាពលរដ្ឋរស់នៅលើដីថ្មីភូមិថ្មីដែលអាជ្ញាធរបានរៀបចំជូនប៉ុន្តែបបរជាពលរដ្ឋបានប្តេជ្ញាដាច់ខាតថា ពួកគាត់នៅតែតស៊ូទាមទារទៅរស់នៅលើដីចាស់ ភូមិចាស់វិញដដែល ។ ទំនាក់ទំនងពត៌មានបន្ថែមតំណាងសហគមន៍ស្វាយជ្រុំ.096 43 98 889,012 49 1919 ផាន់ ធឿន,អ្នកស្រី សាត ញេប 071 2877 222 "Non-Violence Overcome All Obstacles"

No comments:

Post a Comment