Friday, December 16, 2016

ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួប៦៨ឆ្នាំនៅក្រុងព្រះវិហារ

ព្ររសង្ឃ អង្គការ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាសហគមន៍ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារនាំគ្នា ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូខួប៦៨ឆ្នាំ១៩៤៨-២០១៦ នៅបរិវេណ មណ្ឌលកីឡា ក្រុងព្រះវិហារ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នេះ ក្រោមប្រធានបទ #សិទ្ធិមនុស្សនិងអធិបតេយ្យភាពស្បៀងអាហារ ។ ក្នុងកម្មវិធីដ៏ល្អប្រពៃនេះ មានការនិមន្តព្រះសង្ឃសូត្រធម៌ប្រក់ព្រំពរជ័យឲ្យមានសិទ្ធិសេរីសុខសន្តិភាព មានចងពិដារ ពាក្យស្លោកស្តីអំពីការគោរពសិទ្ធិមនុស្ស បង្ហោះប៉េងប៉ោងជានិម្មិតរូបនៃសេរីភាព មានក្រុមឆៃយ៉ាំ ចំរៀងនិងក្រុមភ្លេងជនជាតិភាគតិច ចាប៉ីដងវែង វេទិការសំដែងមតិនិងសំនួរចម្លើយស្តីពីសិទ្ធិមនុស្ស អំពីសិទ្ធិមនុស្ស សិទ្ធិស្បៀងអាហារ សិទ្ធិលំនៅដ្ឋានដីធ្លីព្រៃឈើនិងយុត្តិធម៌សង្គមជាដើម ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment