Friday, December 16, 2016

កុមារីកុមារាលើភ្នំសន្ទុកស៊ីនំជ័រកៅស៊ូយួន

ព្រះតេជគុណ លួន សុវ៉ាត រួមនិងសកម្មជនព្រះសង្ឃអ្នកការពារសិទ្ធិមនុស្សបាននិមន្តឡើងទៅមើលទេសភាពដើមឈើ ព្រៃឈើ លើភ្នំសន្ទុក ស្រុកសន្ទុក ខេត្តកំពង់ធំ និងដើម្បីទេសនាអប់រំសហគមន៍ឲ្យយល់ដឹងពីទិវាសិទ្ធិមនុស្ស១០ធ្នូផងដែរកាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០១៦ ។ អ្វីដែលយើងជួបប្រទះនិងភ្ញាក់ផ្អើលបំផុតនៅលើភ្នំសន្ទុក គឺកុមារី កុមារា ដែលខ្លះបានចូលសាលា ខ្លះមិនបានចូលសាលាទេ គឺពួកគេមកដើរនាំភ្ញៀវទេសចរណ៍ឲ្យមើលទេសភាពផ្សេងៗនៅលើភ្នំនេះដើម្បីបានលុយកាក់ខ្លះៗដើម្បីចិញ្ចឹមជីវិត ហើយអ្វីដែលគ្រោះថ្នាក់បំផុតនោះ គឺកុមារទាំងនោះខ្វះសិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំ និងសិទ្ធិទទួលបានអាហារហូបចុប ព្រោះពួកគេបានទិញនំដែលនាំចូលពីប្រទេសយួនមកបរិភោភដែលជានំក្លែងក្លាយ នំជ័រកៅស៊ូពិតៗ ដែលយើងដុតឆេះ និងធុំក្លិនឆ្ងៀមធ្វើឲ្យឈឺក្បាលភ្លាមៗ ។ នំនោះគេធ្វើមានរាងដូចជាសាច់ក្រកដោតចង្កាក់ជាចំណិតៗ មានពណ៌ក្រហម មានលាយខ្លាញ់ហាក់ដូចជាប្រេងម៉ាស៊ីន ពេលយើងចាប់កាន់និងហែកចេញគឺស្វិតណាស់ព្រោះវាជាជ័រហើយធុំក្លិនជាប់ដៃទោះជាយើងលាងសាប៊ូហើយក៏នៅតែជាប់ក្លិនចង់ពុលផងដែរ ។ សូមឲ្យរដ្ឋាភិបាលក្រសួងស្ថាប័នពាក់ព័ន្ធរុសរាន់ទុបស្កាត់ចំណីអាហារក្លែងក្លាយដែលជាជ័រកៅស៊ូនិងលាយសារធាតុគីមីដែលនាំចូលពីយួនមកលក់ឲ្យបានផង ! "Non-Violence Overcome All Obstacles"

No comments:

Post a Comment