Saturday, August 13, 2016

ព្រះតេជគុណ លួន សុវ៉ាត ចូលរួមបុណ្យចូលឆ្នាំនៅវត្តWillow.CA.USA

ព្រះតេជគុណ លួន សុវ៉ាត និមន្តចូលរួមអបអរសាទរនិងអនុមោទនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦ ចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៦ នៅវត្ត ខេមរពុទ្ធិការាម ហៅវត្ត Willow ទីក្រុង Long Beach.California.USA ។ សូមប្រគេនពរនិងជូនពរ ព្រះករុណាគ្រប់ព្រះអង្គ ញាតិញោមពុទ្ធបរិស័ទជនរួមជាតិខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេស សូមជួបប្រទះតែនិងសេចក្តីសុខចំរើនជ័យជំនះ ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។ ឆ្នាំថ្មីនាំមកនូវសិរីសួស្តីនិងសេចក្តីសុខចំរើនដោយសុខសន្តិភាព សិទ្ធិសេរីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនិងយុត្តិធម៍សង្គមពិតប្រាកដកើតមានឡើងនៅកម្ពុជាតរៀងទៅ ! ៕ "Non-Violence Overcome All Obstacles"

No comments:

Post a Comment