Saturday, August 13, 2016

បុណ្យឆ្លងឆ្នាំថ្មីឆ្នាំវកនៅវត្តជេតពនខេមរារាម.Texas.USA

ព្រះភិក្ខុ លួន សុវ៉ាត បាននិមន្តចូលរួមអនុមោទនាពិធីបុណ្យឆ្លងឆ្នាំថ្មីប្រពៃណីជាតិឆ្នាំវក អដ្ឋស័ក ព-ស ២៥៦០ គ-ស ២០១៦ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦ នៅវត្ត ជេតពនខេមរារាម ទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរីក ។ ក្នុងពិធីបុណ្យឆ្លងឆ្នាំថ្មីដ៏មហោឡារិកនេះ មានពិធីបង្សុកូល រាប់បាត្រ វេរចង្ហាន់ប្រគេនព្រះសង្ឃ ឧទ្ទិសកុសលដល់បុព្វការីជន សំដែងព្រះធម៌ទេសនា ពិធីផ្ទេរដំណែងទេវតាឆ្នាំថ្មី របាំជូនពរ ស្រង់ទឹកព្រះពុទ្ធរូបនិងព្រះសង្ឃផងដែរ ។ ពុទ្ធបរិស័ទ ជនរួមជាតិខ្មែរដែលរស់នៅរដ្ឋTexas.USA បានចូលរួមចំណែកថែរក្សា ការពារប្រពៃណី វប្បធម៌ជាតិ សាសនា និងមានសទ្ធាជ្រះថ្លាធ្វើបុណ្យទានរក្សាសីលរួមទាំងការកសាងវត្តជេតពនខេមរារាមបានរីកចំរើនរុងរឿងផងដែរដោយសារការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ សាមគ្គីធម៌ របស់លោកគ្រូចៅអធិការ ធម្មកថិការចារ្យដ៏ល្បីព្រះនាម ឃុន ទុយ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment