ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, August 24, 2016
សមត្ថកិច្ចឡោមព័ទ្ធសហគមន៍ដីធ្លីមកពីស្រុកស្រែអំបិលស្រុកបុទុមសាគរនៃខេត្តកោះកុងនៅក្នុងវត្តសាមគ្គីរង្សី
ព្រឹកថ្ងៃទី១០ខែសីហា២០១៦នេះ សមត្ថកិច្ចចំរុះខណ្ឌមានជ័យបានមកឡោមព័ទ្ធប្រជាពលរដ្ឋសហគមន៍ដីធ្លីមកពីស្រុកស្រែអំបិល ស្រុកបុទុមសាគរខេត្តកោះកុងមិនឲ្យចេញពីវត្តសាមគ្គីរង្សី ទៅដាក់ញត្តិដើម្បីទាមទារយុត្តិធម៌ដំណោះស្រាយដីធ្លីបានឡើយ ដោយខាងសមត្ថកិច្ចបានប្រើប្រាស់កំលាំងរុញច្រានប្រជាពលរដ្ឋឲ្យចូលក្នុងវត្តវិញនិងបានទាញទ្វារបងវត្តបិទតែត្រូវប្រជាពលរដ្ឋទាញបើកដោយប្រទាញប្រទង់ទ្វារបងវត្តហាក់ដូចជាកំពុងសាកល្បងកំលាំងគ្នាលេងល្បែងទាញព្រាត់ដូច្នោះដែរ ។ ភាគីខាងប្រជាពលរដ្ឋដែលជាស្ត្រីនិងកុមារបានរងរបួសស្រាលមួយចំនួនដោយសារខាងសមត្ថកិច្ចរុញច្រាននិងធាក់និងជើង ការប្រឈមមុខគ្នាប្រហែល១ម៉ោងទើបមានការចចារគ្នារវាងមន្ត្រីសមត្ថកិច្ចនិងព្រះសង្ឃនិងប្រជាពលរដ្ឋ ដោយខាងអាជ្ញាធរឲ្យប្រជាពលរដ្ឋចូលទៅក្នុងវត្តវិញរង់ចាំលទ្ធផលល្ងាចនេះពីខាងក្រសួងពាក់ព័ន្ធចំពោះដំណោះស្រាយផ្សេង ៗ ។
10.8.2016
"Non-Violence Overcome All Obstacles"
Labels:
សហគមន៍ដីធ្លី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment