Wednesday, August 24, 2016

ដោះលែងអ្នកស្រី បូវ សោភា ចេញពីពន្ធនាគារព្រៃស

មុខពន្ធនាគារព្រៃសម៉ោង៨និង៣៣នាទីយប់ដោះលែងអ្នកស្រី បូវ សោភា ចេញពីពន្ធនាគារ ======== អ្នកស្រី បូវ សោភា តំណាងស្ត្រីសហគមន៍បឹងកក់និងត្រូវដោះលែងនៅថ្ងៃ២២សីហា២០១៦ម៉ោងនេះ បន្ទាប់ពីការសម្រេចរបស់តុលាការបើកសវនាការកាលពីព្រឹកមុិញ ។ ចំណែកអ្នកស្រី ទេព វន្នី តុលាការមិនទាន់ដោះលែងនៅឡើយទេដោយតុលាការចោទបទល្មើស១ករណីបន្ថែមទៀតគឺដឹកនាំការតវ៉ាដោយហឹង្សានៅមុខផ្ទះនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ខែ៣ឆ្នាំ២០១៣នៅមុខផ្ទះនាយករដ្ឋមន្ត្រី ដែលសហគមន៍បឹងកក់ទៅរកការអន្តរាគមន៍អោយជួយដោះស្រាយបញ្ហាដីធ្លី ប៉ុន្តែបទល្មើសជាក់ស្តែងគឺមិនមែនស្ត្រីបឹងកក់មានអ្នកស្រី ទេព វន្នី ជាដើមជាអ្នកប្រើហឹង្សាទេ គឺក្រុមបាតដៃទី៣និងក្រុមសមត្ថកិច្ចប៉ូលីសដែលមានអំណាចទេជាអ្នកវាយដំច្រំធាក់ចោទចាប់លើប្រជាពលរដ្ឋទាំងនោះថាខុសច្បាប់ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment