Wednesday, November 11, 2015

ប្រកាសបច្ច័យសង្កត់ត្រៃបុណ្យកឋិនទានសាមគ្គីវត្តស្លែង

បុណ្យកឋិនទានសាមគ្គី វត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបញ្ចប់ទៅដោយសប្បាយរីករាយក្នុងធម៌សាមគ្គីជាតិ+សាសនានិងបានបវារណាវេរប្រគេនព្រះសង្ឃទៅតាមពុទ្ធានុញ្ញាតិនៅព្រឹកថ្ងៃអាទិត្យទី៨ខែវិច្ឆិកាឆ្នាំ២០១៥ ដោយបានអានិសង្សបុណ្យពេញលេញទាំង៥យ៉ាងនិងបានបច្ច័យសង្កត់ត្រៃសរុបប្រមាណជាង២០លានរៀលនិងបានប្រាក់ដុល្លាអាមេរីក កាណាដា អូស្ត្រាលី មួយចំនួនទៀតផងដែរ ដែលជាសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទខ្មែរនៅក្រៅប្រទេស ហើយបច្ច័យទាំងនេះគឺសម្រាប់កសាងហោត្រៃ សេនាសនទានមួយផ្នែកនិងមួយផ្នែកទៀតគឺកសាងអាងទឹកប្រើប្រាស់ក្នុងវត្តស្លែង ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment