Wednesday, November 11, 2015

ចែកសម្ភារសិក្សាដល់កុមារីកុមារាសហគមន៍ជីក្រែង

ព្រះភិក្ខុ លួន សុវ៉ាត សកម្មជនព្រះសង្ឃអ្នកការពារសិទ្ធិមនុស្ស រួមនិងព្រះសង្ឃដទៃទៀតព្រមទាំងក្រុមយុវជនមួកត្នោតខ្មែរខេត្តសៀមរាប បាននាំយកអំណោយទានខ្មែរជួយខ្មែរ មានកាបូប សៀវភៅ ប៊ីច ខ្មៅដៃ និងថវិការមួយចំនួនទៀត ទៅចែកជូនដល់កុមារី កុមារា គ្រួសារក្រីក្រនៃសហគមន៍ជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ប្រមាណជា៥០០នាក់ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ នៅព្រឹកថ្ងៃអាទិត្យ ទី៨ខែវិច្ឆិការ ឆ្នាំ២០១៥ នៅក្នុងបរិវេណវត្តថ្មី ដោយក្តីសប្បាយរីករាយក្នុងធម៌សាមគ្គីជាតិនិងសាសនា ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment