តើហេតុអ្វីបានជាក្រុមហ៊ុនទូរស័ព្ទយួនMetfoneមានអំណាចឥទ្ធិពលស៊ីដាច់នៅកម្ពុជា ? ខ្មែររួមគ្នាឈប់ប្រើផលិតផលយួនក្រុមហ៊ុនទូរស័ព្ទយួនMetfone
===============
ចាប់ផ្តើមតាំងពីក្រុមហ៊ុនទូរស័ព្ទយួនMetfoneបើកដំណើរការរកស៊ីនៅក្នុងប្រទេសកម្ពុជាមក យើងសង្កេតឃើញថា ក្រុមហ៊ុននេះមានអំនាចឥទ្ធិពលចំឡែកៗជាងក្រុមហ៊ុនទូរស័ព្ទផ្សេងៗដូចជា បើកភ្លាមមានសេវាគ្របដណ្តប់ទូទាំងប្រទេសភ្លាម បើកភ្លាមដើរចែកចាយស៊ីមកាតឲមន្ត្រីរាជការ សិស្សសាលា ព្រះសង្ឃជាដើមប្រើភ្លាមដោយឥតគិតថ្លៃប៉ុន្តែប្រភេទស៊ីមកាតគឺខុសៗគ្នា ស៊ីមកាតប៉ូលីសផ្សេង មេទាហានផ្សេងៗកូនទាហានផ្សេងជាដើម ។ សេវាទូរស័ព្ទយួនMetfoneហាក់ដូចជាជ្រៀតជ្រែករំលោភបំពានរលកធាតុអាកាសសេវាលើក្រុមហ៊ុនផ្សេងៗ ឧទាហរណ៍ ថាបើមានអង់តែនក្រុមហ៊ុននេះនៅទីតាំងណាហើយគឺសេវាទូរស័ព្ទក្រុមហ៊ុនផ្សេងៗនិងខ្សោយឃើញបាត់ៗហើយពិសេសទៅទៀតក្រុមហ៊ុនទូរស័ព្ទយួនMetfoneនេះគឺប្រើខ្សែកាបអូសកាត់គ្រប់ផ្លូវជាតិនិងផ្លូវលំកម្ពុជាទូទាំងប្រទេសដែលក្រុមហ៊ុនទូរស័ព្ទផ្សេងៗមិនមានដូចទេបើទោះជាបើកដំណើរការយូរយាណាស់មកហើយក៏ដោយ ។ ផ្លាកផ្សាយពាណិជ្ជកម្មធំៗMetfomeមានអាទិភាពគ្របដណ្តប់នៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជាដូចជាទីធ្លាសាធារណ: មុខសាលារៀន ទីផ្សា មន្ទីរពេទ្យវត្តអារាម សួនច្បារ អាគាររដ្ឋ តាមបង្គោលភ្លើងដងផ្លូវនានាក្នុងទីក្រុងទីប្រជុំជន លើស្ពានជ្រោយចង្វារ ក្បាលថ្នល់មុនីវង្ស ស្ពានព្រែកក្តាម ស្ពានអ្នកលឿង ស្ពានគីសូណាកំពង់ចាមជាដើម ។ ចាប់តាំងពីក្រុមហ៊ុនMetfoneវាយលុកនៅកម្ពុជាមកក្រុមហ៊ុនទូរស័ព្ទមួយចំនួនបានក្ស័យធុនលែងដំណើរការដូចជាក្រុមហ៊ុនទូរស័ព្ទ Hello.beeline.ជាដើមហើយថ្មីៗនេះក្នុងកម្មវិធី Color Race នៅកោះពេជ្រដែលបានធ្វើឲយុវជនម្នាក់ស្លាប់នោះគឺក្រុមហ៊ុនMetfoneបានរៀបចំកម្មវិធីនេះដោយខ្លួនឯងគ្មានច្បាប់អនុញ្ញាតិពីក្រសួងស្ថាប័នពាក់ព័ន្ធជំនាញនោះទេ នេះបើមិនមែនMetfoneមានខ្នងក្រាស់មានអំណាច ឥទ្ធិពលនៅកម្ពុជាទេ គឺមិនអាចធ្វើបែបនេះបានទេជាដាច់ខាត ៕

Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )
No comments:
Post a Comment