Friday, June 5, 2015

Hun Sen និយាយថា បើនរណាចង់ទៅទាមទារទឹកដីកម្ពុជាក្រោមគាត់និងធ្វើក្តាមឈូសជូន

ខ្មែរនៅតែមានសិទ្ធិជាម្ចាស់ទឹកដីកម្ពុជាក្រោម ស្របតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិប៉ុន្តែនាយករដ្ឋមន្ត្រី ហ៊ុន សែន បែជានិយាយថា បើនរណាចង់ទៅទាមទារទឹកដីកម្ពុជាក្រោមមកវិញ សូមអញ្ជើញ គាត់មិនទៅទេ ប៉ុន្តែចាំគាត់ធ្វើក្តាមឈូសជូន ។ ការបាត់បង់ទឹកដីកម្ពុជាក្រោមគឺដោយសារអាណានិគមបារាំងប្រគល់សិទ្ធិអំណាចរដ្ឋបាលឲយួនក្នុងថ្ងៃ៤មិថុនា១៩៤៩ គ្រប់គ្រងដោយខុសច្បាប់ហើយយួនក៏បានសម្រេចមហិច្ឆិតាលេបត្របាក់ទឹកដីខ្មែរអស់២១ខេត្តក្រុងចាប់តាំងពីពេលនោះមកដល់២០១៥នេះគឺ៦៦ឆ្នាំហើយដោយខ្មែរបាត់បង់ទឹកដីដោយងាយស្រួលទាំងមិនយល់ទាំងមិនកើតសង្គ្រាម ដូចនេះបើរដ្ឋាភិបាលប្រទេសកម្ពុជា មានឆន្ទ:មនសិការស្រលាញ់ទឹកដី ចេះសាមគ្គីគ្នាទាមទារយកទឹកដីនិងសិទ្ធិអំណាចម្ចាស់ប្រទេសដោយការដាក់ពាក្យប្តឹងទៅអន្តរជាតិឲជួយរកយុត្តិធម៌ជូនខ្មែរនោះគឺកម្ពុជាក្រោមនិងអាចវិលត្រឡប់មករស់នៅជួបជុំក្រុមគ្រួសារខ្មែរតែមួយវិញដោយចំណាយអាវុធច្បាំង ចំណាយអាយុជីវិតមនុស្ស ចំណាយក្តាមឈូស ដូចពាក្យសំដីនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ គឺខ្មែរគ្រាន់តែចំណាយក្រដាសសៀវភៅ ចំណាយទឹកប៊ីច ចំណាយដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ ៕

YouTube Video

Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment