Thursday, June 4, 2015

បុកគ្រឹះសាងសង់ខ្លោងទ្វាវត្តស្រាប់តែប្រទះឃើញឆ្អឹងនិងផ្នូរកប់សពពីសម័យបុរាណ

(បន្ទាយមានជ័យ)៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ​​បានកើតឡើង នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥នេះ ក្នុងបរិវេណវត្តគិរីជុំ ហៅវត្តចំការខ្នុរ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខណៈពេលគ្រឿងចក្រ​ជីករណ្តៅ និងបុកគ្រិះសាងសង់ក្លោងទ្វារ វត្តស្រាប់តែប្រទះឃើញគ្រោងឆ្អឹង តាំងពីសម័យដើមនៅក្នុងផ្នូរ។
គណៈកម្មការអាចារ្យវត្តចំការខ្នុរបានឲ្យដឹងថា ក្រោយពេលប្រទះឃើញ​គ្រោងឆ្អឹងសម័យមុននោះ ក៏បានស្រុះស្រួលគ្នា លើកយកមកតម្កល់ទុក​នៅក្នុងវិហារ ហើយបាននាំគ្នាធ្វើពិធីបង្សុកូល ដើម្បីប្រមូលឆ្អឹងសពនោះ យកទៅដាក់នៅចេតីយ៍។

ចៅអធិការវត្តចំការខ្នុរ ព្រះតេជគុណ ណាប់ ម៉ឺន មានសង្ឃដិការថា គ្រោងឆ្អឹងសពនេះ ប្រហែលតាំងពីសម័យមុនសម័យដើម ដែលមានភិនភាគដូចជា លលាដ៍ក្បាលធំជាងលលាដ៍ក្បាល​មនុស្សសម័យនេះ ចំណែកឆ្អឹងស្មងវិញធំហើយវែងជាងឆ្អឹងស្មង មនុស្សសម័យនេះផងដែរ៕






"Non-Violence Overcome All Obstacles"

No comments:

Post a Comment