Saturday, June 20, 2015

ថៃចាប់ខ្មែរដែលចូលកាប់ឈើលើទឹកដីថៃ ដោយខុសច្បាប់

ទាហានថៃចាប់ប្រជាពលរដ្ឋខ្មែរជាង២០នាក់ដែលយកជីវិតទៅប្តូរនិងឈើបន្តិចបន្តួចព្រោះតែក្រពះនិងភាពក្រីក្រហ៊ានចូលទៅលួចកាប់ឈើខុសច្បាប់លើទឹកដីថៃ (រូបភាពឯកសារFacebook2014-2015) ភាពក្រីក្រ ភាពគ្មានការងារធ្វើ ការចាញ់បោកមេខ្យល់ ការអស់ព្រៃឈើលើទឹកដីកម្ពុជា ភាពមិនសូវចេះដឹងច្បាប់ បានបណ្តាលឲកសិករខ្មែរក្រីក្ររងគ្រោះដែលរស់នៅតាមខេត្តជាប់ព្រំដែនខ្មែរថៃ ហ៊ានប្រថុយយកជីវិតទៅប្តូរនិងការលួចចូលទៅកាប់ឈើដោយខុសច្បា់ប់ក្នុងទឹកដីថៃបើទោះណាជាដឹងថាគ្រោះថ្នាក់យ៉ាងណាក៏ដោយនេះក៏ព្រោះតែដើម្បីក្រពះ ។ ការផ្សងគ្រោះថ្នាក់ចូលទៅកាប់ឈើក្នុងទឹកដីថៃនេះក៏ព្រោះតែនៅលើទឹកដីថៃជាប់ព្រំដែនខ្មែរសម្បូរទៅដោយព្រៃឈើជាច្រើនដែលរដ្ឋាភិបាលគេថែរក្សាការពារបានល្អ ចំណែកព្រៃឈើក្នុងប្រទេសកម្ពុជាយើងគឺបាត់បង់ស្ទើរអស់ទាំងស្រុងដោយសារតែរដ្ឋាភិបាលដឹកនាំការពារថែរក្សាមិនបានល្អនិងដោយសារក្រុមហ៊ុនកាប់ឈើធ្វើឧកញ៉ាទើបធ្វើឲហិនហោចខ្លោចផ្សាទាំងមនុស្សទាំងសត្វទាំងព្រៃឈើ ។ ការឆ្លងចូលទៅកាប់ឈើលើទឹកដីថៃនេះគឺពលរដ្ឋខ្មែរក្រីក្រ ប្រើឧបករណ៍ជាពូថៅ រណា ពេលបានឈើហើយគឺកាត់ជាកង់ៗស្ពាយលើខ្នងដើរឆ្លងកាត់ព្រៃភ្នំក្រោមថ្មមកលក់ឲឈ្មួញក្នុងទឹកដីខ្មែរ ប៉ុន្តែជាអកុសលពួកគេទាំងនោះមិនសូវមានសំណាងដូចពួកឈ្មួញឧកញ៉ាលក់ឈើធ្វើអ្នកមានទេ ពោលគឺពួកគេត្រូវបានទាហានថៃចាប់ខ្លួនវាយដំច្រំធាក់ដាក់គុកនិងបាញ់ស្លាប់អស់ជាច្រើនរយនាក់ក្នុងមួយឆ្នាំៗ នៅតាមព្រំដែនខ្មែរថៃ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment