Thursday, June 18, 2015

ស្នងការខេត្តរតនគីរីថា យួនមិនត្រឹមតែជីកស្រះចូលដីខ្មែរទេថែមទាំងធ្វើស្រែចំការចូលដីខ្មែរថែមទៀតផង

លោកស្នងការខេត្តរតនគីរីមានប្រសាសន៍ថា វៀតណាមមិនត្រឹមតែជីកស្រះចូលក្នុងទឹកដីកម្ពុជាប៉ុណ្ណោះទេថែមទាំងចូលមកធ្វើស្រែចំការចូលក្នុងទឹកដីខ្មែរថែមទៀងផង =====CEN,18,06,2015===== ភ្នំពេញ: លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ងួន គឿន ស្នងការ​ខេត្ត​រតនគីរី បានបញ្ជាក់​ប្រាប់​គេហទំព័រ CEN ឲ្យ​ដឹងថា វៀតណាម មិន​ត្រឹមតែ​ជីក​ស្រះ​ទឹក ចូលក្នុង​ដី​កម្ពុជា តែប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បានធ្វើ​ចំការ ចូលមកក្នុង​ដី​កម្ពុជា ថែម​ទៀតផង និង​មាន​ប្រជាពលរដ្ឋ​វៀតណាម ចូលមក​កាប់ចំការ​ផងដែរ​។​ លោក​បាន​បន្តថា នាពេល​កន្លងមក អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា ដើរល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន ក៏បាន​ចាប់ខ្លួន ប្រជាពលរដ្ឋ​វៀតណាម ដែល​ចូលមក​កាប់ចំការ នៅក្នុង​ដី​កម្ពុជា រួច​ប្រគល់​ឲ្យ​ទៅ អាជ្ញាធរ​វៀតណាម​។ ប៉ុន្តែ​ភាគី​វៀតណាម មិន​ទទួលស្គាល់​ការពិត​នោះទេ ដោយ​គេ​អះអាងថា សមត្ថកិច្ច​កម្ពុជា ចូលទៅ​ចាប់​ប្រជាពលរដ្ឋ​វៀតណាម នៅក្នុង​ទឹកដី​របស់គេ​ទៅវិញ​។​ លោកស្នងការ​នគរបាល ខេត្ត​រតនគីរី បាន​លើកឡើងថា នៅក្នុង​កិច្ចប្រជុំ ជាមួយ​ភាគី​វៀតណាម​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ភាគី​វៀតណាម បានលើកឡើង​ចំនួន ៣ ចំណុច​គឺ​៖ ទី​១.​គេ​ថា​ប្រជាជន​កម្ពុជា បាន​ដាំ​ដំណាំ នៅ​លើដី​វៀតណាម​។ ទី​២.​សមត្ថកិច្ច​កម្ពុជា ដើរល្បាត​ចូល​ហួស​ព្រំដែន ចូលក្នុង​ទឹកដី​វៀតណាម និង​ទី​៣.​ប្រជាជន​សាងសង់​ផ្ទះ នៅ​តំបន់ហាមឃាត់​។ ប៉ុន្តែ​លោក​បាន​ឆ្លើយតប​ទៅ​ភាគី​វៀតណាម​វិញ​ថា ចំពោះ​ករណី​ប្រជាពលរដ្ឋ​ខ្មែរ កាប់​ចំ​ការដាំដុះ គឺ​នៅក្នុង​ទឹកដី​កម្ពុជា មិនមែន​នៅ​ដី​វៀតណាម​ទេ​។ ករណី​សមត្ថកិច្ច​កម្ពុជា ចាប់​ប្រជាពលរដ្ឋ​វៀតណាម (​ចូលក្នុង​ដី​ខ្មែរ​) គឺ​មិនមែន​ស្ថិតនៅក្នុង​ទឹកដី​វៀតណាម​ទេ គឺ​ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា ហើយ​សមត្ថកិច្ច​កម្ពុជា ក៏​មិនបាន​ដើរចូល​ក្នុង​ដី​វៀតណាម​ទេ​។ ហើយ​ចំពោះ​ការចាប់​ប្រជាជន​វៀតណាម គឺ​ដោយសារតែ​ពួកគេ កាប់ចំការ​នៅក្នុង​ដី​កម្ពុជា ទើបបាន​អាជ្ញាធរ​កម្ពុជា ចាប់ខ្លួន ដើម្បី​រក្សា​ស្ថានភាព​ដើម នៅតាម​ព្រំដែន កុំ​ឲ្យ​មានការ​ប្រែប្រួល​។​ លោក​បាន​បន្តថា នៅក្នុង​កិច្ចប្រជុំ​នោះ លោក​ក៏បាន​សំណូមពរ ទៅ​ភាគី​វៀតណាម ឲ្យ​លុប​ស្រះ​ទឹក ដែល​បាន​ជីក​ចូលមក ក្នុង​ដី​កម្ពុជា​ជ្រៅ ប៉ុន្តែ​ភាគី​វៀតណាម មិនបាន​ឆ្លើយតប​នោះទេ ដោយ​គ្រាន់តែ​ឯកភាព រក្សា​ស្ថានភាព​ដើម​។ ហើយ​ការ​ចូលមកក្នុង​ដី​កម្ពុជា មិនមែន​មានតែ​ស្រះ​ទឹក​ទេ គឺមាន​ទាំង​ការធ្វើ​ចំការ ចូលមកក្នុង​ដី​កម្ពុជា ថែម​ទៀតផង​។​ សូមជម្រាបថា កាលពី​ថ្ងៃទី​១២ និង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ ក្រសួងការបរទេស​ក​ម្ពុ​ជា បានធ្វើ​កំណត់​ទូត​តវ៉ា​ទៅ​ភាគី​វៀតណាម ចំពោះ​ករណី​វៀតណាម ជីក​ស្រះ​ចំនួន ៨​កន្លែង ចូលក្នុង​ដី​កម្ពុជា នៅ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ដែល​មិនទាន់​បានធ្វើ កំណត់​ខណ្ឌសីមា​នៅឡើយ និង​បានស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​តាម​ខ្សែ​ព្រំដែន នៃ​ផែន​ទីបោ​ន ខ្នាត​១/១០០.០០០ និង​ចំណុច​ទី​៨ នៃ​សេចក្តីប្រកាស​ព័ត៌មាន​រួម ចុះ​ថ្ងៃទី ១៧ ខែមករា ឆ្នាំ​១៩៩៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៕V/S - See more at: http://www.cen.com.kh/local/01977828#sthash.z52fRqh3.dpuf
"Non-Violence Overcome All Obstacles"

No comments:

Post a Comment