Wednesday, May 6, 2015

តើអ្វីទៅហៅថា វប្បធម៌សន្ទនាគ្នា ?

សេចក្តីថ្លែងការណ៍របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសក៏សូមជំរាបជូនដល់គណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ផងដែរថា ដើម្បីឲវប្បធម៌សន្ទនានៅក្នុងប្រទេសកម្ពុជា ប្រកបដោយសន្តិភាព សិទ្ធិសេរីភាព ប្រជាធិបតេយ្យយុត្តិធម៌សង្គមកើតមានពិតប្រាកដ អាត្មាភាពយើងខ្ញុំទាំងអស់គ្នាក៏សូមបិណ្ឌបាត្រនិងសំណូមពរដល់អាជ្ញាធរគណបក្សប្រជាជន ត្រូវស្មោះត្រង់ចំពោះជាតិនិងប្រជាជន កុំគំរាមកំហែងបំបិតសិទ្ធិសេរីភាពប្រជាពលរដ្ឋ កុំរំលោភសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានដីធ្លីស្រែចំការប្រជាពលរដ្ឋ កុំកាប់បំផ្លាញព្រៃឈើ កុំបក្សពួកនិយមគ្រួសារនិយម ពុករលួយនិយម កុំប្រើតុលាការចោទនិងចាប់ សកម្មជនដីធ្លីសកម្មជនសិទ្ធិមនុស្សនិងសកម្មជននយោបាយបក្សប្រឆាំងដាក់គុក ពិសេសគឺ កុំចាប់ព្រះសង្ឃផ្សឹកយកទៅដាក់គុក ។ ដើម្បីធានាវប្បធម៌សន្ទនាគ្នាឲមានតម្លាភាព សុចរិតភាព គណបក្សប្រជាជន ត្រូវតែស្មោះត្រង់ ចំពោះជាតិគឺកុំប្រើល្បិចខូចដូចដើម គឺចិត្តជាទេវទត្តមាត់ជាទេវតា កុំគំរាមកំហែងវាយប្រហារលោក កឹម សុខា ហើយលើកសរសើរលោក សម រង្សី ដែលនាំឲមហាជនយល់ឃើញថាជាវប្បធម៌បំបែកបំបាក់ដើម្បីត្រួតត្រា CNRPដូចកាលបំបែកបំបាក់ហ៊្វុនស៊ុនប៉ិចពី សម រង្សី ដូចកាលពីមុន ហើយប្រជាពលរដ្ឋក៏សូមផ្តាំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរថា ដើម្បីឲវប្បធម៌សន្ទនាគ្នានេះដំណើរការបានល្អ សូមកុំប្រើភាសារ ហែង អញ បាញ់ ចាប់ ចោទ កើតសង្គ្រាម ធ្វើនាយករដ្ឋមន្ត្រីរហូត និងកុំលេងល្បែងភ្នាល់ ជាដើម ម្យ៉ាងទៀត ដើម្បីឲវប្បធម៌សន្ទនាមានសន្តិភាព គឺកុំប្រើវប្បធម៌ប្រើហឹង្សាដោយកំលាំងប្រដាប់អាវុធ ដោយក្រុមសន្តិសុខ យកដំបងប្រើដៃប្រើជើងជាដើមទៅជំនួសវប្បធម៌សន្ទនាគ្នាឲសោះវប្បធម៌សន្ទនាគឺការនិយាយ ការចចារ ការសំដែងមតិ មិនមែនប្រើហឹង្សាដោយដៃជើងជាដើមនោះទេ ។ វប្បធម៌សន្ទនាគឺវប្បធម៌សន្តិភាព ! វប្បធម៌សន្ទនាគឺមានសីលធម៌ ! វប្បធម៌សន្ទនាគឺការសាមគ្គីគ្នា ! វប្បធម៌សន្ទនាគឺការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ! វប្បធម៌សន្ទនាគឺការពារទឹកដីប្រទេសជាតិនិងផលប្រយោជន៍ប្រជាពលរដ្ឋមិនមែនផលប្រយោជន៍បុគ្គលផលប្រយោជន៍បក្សនោះទេ !!! ៕


Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment