ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងត្រូវដុតកំទេចចោល និង៤ខ្នងទៀត នៅខេត្តក្រចេះ ត្រូវគ្រឿងចក្ររុញដួលរាបដល់ដី ចំនែកផលដំណាំជាច្រើនទៀតត្រូវឈួសឆាយគ្មានសល់ កាលពីថ្ងៃទី០៩ ខែមេសា២០១៥ ដោយភាគីជម្លោះដែលមានលុយនិងអ្នកមានអំនាចនៅពីក្រោយ ។ ទោះជាបែបនេះក្តី ក្រុមប្រជាពលរដ្ឋ៣១គ្រួសារដែលកំពុងរងគ្រោះនៅតែមិនព្រមចាកចេញពីដីមានជម្លោះ បើទោះជាអាជ្ញាធរខេត្តចោទថាពួកគេរស់នៅទីនោះខុសច្បាប់ក្តី ។ គួរបញ្ជាក់ថា ប្រជាពលរដ្ឋ៣១គ្រួសារនោះបានរស់នៅលើដីមានជម្លោះនោះជាយូរឆ្នាំមកហើយដោយដាំដំណាំនិងធ្វើផ្ទះរស់នៅ តែក្រោយមកឆ្នាំ២០១៥នេះមានប្រជាពលរដ្ឋផ្សេងទៀតជាង៧០គ្រួសារដែលមកពីខេត្តផ្សេងបានមកទាមទារថាដីនោះជាដីរបស់ពួកគេ ទាំងដែលពួកគេទាំងនោះមិនដែលបានមករស់នៅលើដីនោះទេ ហើយខាងអាជ្ញាធរខេត្តក្រចេះ បានជួយជ្រោមជ្រែងសម្រេចប្រគល់ដីទាំងនោះជូនទៅប្រជាពលរដ្ឋជាង៧០គ្រួសារនោះទៅ ដោយអាជ្ញាធរបានបញ្ជារឲប្រជាពលរដ្ឋ៣១គ្រួសារនោះចាកចេញ តែពលរដ្ឋទាំង៣១គ្រួសារនោះមិនចាកចេញទេព្រោះដីនោះផ្ទះនោះជាជីវិតរបស់ពួកគេ ទើបភាគីពលរដ្ឋជាង៧០គ្រួសារសហការណ៍ជាមួយសមត្ថកិច្ចចំរុះចុះមកឈូសផ្ទះ ដុតបំផ្លាញទ្រព្យសម្បត្តិដំណាំដាំដុះនិងបណ្តេញប្រជាពលរដ្ឋ៣១គ្រួសារឲចាកចេញដោយមហាអយុត្តិធម៌ ៕
Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )
ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment