Friday, April 10, 2015

ពូនភ្នំខ្សាច់ផ្តាច់កម្មពៀរ ជូនពរសុខជាតរៀងទៅ !

ជូនពរឆ្នាំថ្មី រាស្ត្រខ្មែរប្រុសស្រី បានសុខគ្រប់គ្នា រួចចាកទុក្ខទោស កម្មពៀរវេរា ចំរើនទ្រព្យា ផុតភាពក្រីក្រ ។
ជូនពរឆ្នាំថ្មី ខ្មែរបានជោគជ័យ មានយុត្តិធម៌ គោរពសិទ្ធិមនុស្ស សន្តិភាពបវរ មានសីលធម៌ល្អ មានសិរីសួស្តី ។
ជូនពរឆ្នាំថ្មី ឆ្នាំមមែទេវតាថ្មី ចុះមករក្សា បំបាត់ពុករលួយ បំបាត់ហឹង្សា មន្ត្រីរាជការ ត្រូវបំរើរាស្ត្រ ។
ជូនពរឆ្នាំថ្មី មានសិទ្ធិសេរី មានសន្តិភាព ដល់មនុស្សសត្វព្រៃ ទឹកដីខ្ពស់ទាប ផុតការកាប់គាប រំលោភឈ្លានពាន ។
ជូនពរឆ្នាំថ្មី ដល់នាយករដ្ឋមន្ត្រី ឲជួយដោះស្រាយ រឿងរ៉ាវដីធ្លី ឲបានរសាយ បានសុខសប្បាយ រាស្ត្ររដ្ឋគ្មានរឿង ៕

YouTube Video

Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment