Tuesday, April 21, 2015

អាជ្ញាធរអប្សរាបូមទឹកបញ្ចូលស្រះមុខប្រាសាទអង្គរវត្ត

ក្រោយពីមហាជនរិះគន់តាមបណ្តាញសង្គមFacebookបាញ់រឿងទឹកស្រះមុខប្រាសាទអង្គរវត្តរីងស្ងួតហួតហែងអស់ទឹកមួយរយ:មក ថ្ងៃនេះ 21,04,2015 អាជ្ញាធរអប្សរា បានចាប់ផ្តើមដាក់ត្រយ៉ូ បូមទឹកបញ្ចូលស្រះមុខអង្គរវត្តជាបណ្តើរៗហើយ ។ យើងសង្ឃឹមថា ស្រះនិងមានទឹក ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិនិងសប្បាយរីករាយ ស្មៅនិងមានជីវិតស្រស់បំព្រង បរិវេណអង្គរវត្តនិងមានទេសភាពស្រស់ស្អាតដោយការទទួលខុសត្រូវការយកចិត្តទុកដាក់ថែរក្សាការពារពីសំណាក់អាជ្ញាធរពាក់ព័ន្ធនិងក្រុមហ៊ុន សុខ គង់ កើបយកលុយ ហើយកុំចេះតែចោទថា អ្នករិះគន់ជាជនអគតិឲសោះ ព្រោះបើគ្មានការរិះគន់ដើម្បីស្ថាបនាទេ ក៏គ្មានការកែប្រែផ្លាស់ប្តូររីកចំរើនជឿនលឿនបំពេញចន្លោះខ្វះខាតដែរ ។ ជយោ ! ប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក ! ជយោ ! ប្រាសាទអង្គរជាមោទនភាពជាតិខ្មែរ ! ជយោ ! ការរិះគន់ដើម្បីស្ថាបនាជាបីតាលទ្ធិប្រជាធិបតេយ្យ !!! ៕
មើលYoutubeខាងក្រោម
http://youtu.be/hv8xeF95opU














Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment