Friday, April 17, 2015

ក្រុមហ៊ុនចិនបង្ហិនរ៉ែខ្មែរនៅស្រុកជីក្រែងខេត្តសៀមរាប

ក្រុមហ៊ុន ចិន បង្ហិនខ្មែរកំពុងតែកិនកំទេចថ្មនិងរុករករ៉ែផ្សេងៗនៅឃុំក្វាវ ស្រុកជីក្រែង ខេត្តសៀមរាប យ៉ាងអនាធិបតេយ្យ យ៉ាងគគ្រឹកគគ្រេងនៅក្នុងព្រៃជ្រៅ មិនដឹងថាមានច្បាប់អនុញ្ញាតិឬគ្មានច្បាប់នោះទេ ប៉ុន្តែបើអាជ្ញាធរដែនដីមិនបើកដៃក៏គ្មានបក្សពួកពុករលួយចង្រៃណាហ៊ានមកបំផ្លាញសម្បត្តិធនធានធម្មជាតិនៅទីនោះដូច្នេះដែរ ។ គួរបញ្ជាក់ថា នៅចំណុចតំបន់ដែលកំពុងជីក កកាយនោះ មានភ្នំមួយហៅថា ភ្នំពើងបាក់រទេះ ភ្នំនេះមានរ៉ែត្បូងពណ៌សលើភ្នំ ក្នុងថ្ម ជាច្រើនសន្ធឹកសន្ធាប់ នៅពេលយប់គឺភ្លឺព្រោងព្រាតដោយចាំងនិងកាំរស្មីព្រះច័ន្ទ ហើយអ្នកស្រុកអ្នកភូមិនៅក្បែរនោះ មិនហ៊ានទៅក្បែរ មិនហ៊ានរើសថ្មដែលជាត្បូងសភ្លឺចិញ្ចាចចិញ្ចែងនោះមកទុកលើផ្ទះឬយកចេញពីភ្នំនោះទេ ដោយពួកគេមានជំនឿថា ជារបស់អ្នកតាភ្នំថែរក្សា បើជនណារើសយកត្បូងសនោះមកទុកលើផ្ទះក្តីមកធ្វើជាសម្បត្តិទ្រព្យផ្ទាល់ខ្លួនក្តី និងមានគ្រោះមហន្តរាយ មានជម្ងឺឈឺថ្កាត់ផ្សេងៗជាដើម ប៉ុន្តែពេលនេះមានក្រុមហ៊ុន មានឡានគ្រឿងចក្រ ចូលទៅចូកយកថ្មកិនកំទេចរែងយកត្បូងរែ៉បែជាអ្នកតាមិនហ៊ានធ្វើឲអ្នកទាំងនោះឈឺថ្កាត់ទៅវិញ ។ សូមក្រសួងស្ថាប័នរដ្ឋាភិបាលថ្នាក់លើជួយចុះទៅពិនិត្យមើលនៅទីនោះផង ! សូមប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាជួយថែរក្សាការពារសម្បត្តិធនធានធម្មជាតិឲគង់វង្សផង ! ។











Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment