Wednesday, April 1, 2015

តើច្បាប់ មិនមែនច្បាប់ ជាអ្វី ?

តើ ច្បាប់ ចាប់ ចោទ ចង មានបំណងដូចម្តេច ? ច្បាប់គឺជាការបញ្ញត្តិឡើងដោយមនុស្ស នៅពេលដែលមនុស្សចង់បានអ្វីមួយ ត្រូវតែបង្កើតអ្វីមួយដើម្បីចង ដើម្បីគ្រប់គ្រង ដើម្បីជាផ្លូវជាបន្ទាត់សម្រាប់អនុវត្តន៍ ។ ច្បាប់ អាស្រ័យទៅតាមសម័យកាលនីមួយៗ បើក្នុងសម័យកាលល្អ គោរពសិទ្ធិមនុស្ស មានសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ជាដើមច្បាប់ក៏ល្អទៅតាមនោះទៅ នៅពេលសម័យកាលមិនល្អ មិនឯករាជ្យ មិនអព្យាក្រិត្យ មិនយុត្តិធម៌ មិនមានប្រជាធិបតេយ្យ ច្បាប់ក៏អាក្រក់ កុម្មុយនីស្ត ផ្តាច់ការ ទៅតាមសម័យកាលនោះទៅ ។ បើទោះជាច្បាប់វិវត្តន៍ទៅមុខដោយទាន់សម័យ ទៅក្រោយដោយហួសសម័យ យ៉ាងណាក៏ដោយក៏ច្បាប់ដែលល្អត្រឹមត្រូវ ត្រូវតែប្រព្រឹត្តិទៅតាមគន្លងផ្លូវនៃច្បាប់ធម្មជាតិជាដាច់ខាត ពោលគឺបើចែងតាក់តែងចងក្រងដើម្បីបំណងល្អ ដើម្បីជាប្រយោជន៍សាធារណ: សេចក្តីសុខចំរើននោះគឺឈ្មោះថាជាច្បាប់ ប៉ុន្តែបើចងក្រងក្នុងបំណងមិនល្អដើម្បីតែផលប្រយោជន៍បក្សពួកអំនាចបុគ្គល នោះ ឈ្មោះថា មិនមែនជាច្បាប់ទេ គឺចាប់ ចោទ ចង ខុសគន្លងធម៌ ។ ធម៌និងអធម៌ បើល្អហៅថាធម៌ជាកុសល បើមិនល្អ ហៅថា ធម៌ជាអកុសល ៕
http://m.thmeythmey.com/?page=detail&ctype=article&id=24982&lg=kh


Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment