Wednesday, April 1, 2015

ភ្ញាក់ផ្អើលមើលព្រះអាទិត្យរះបែងភាគនៅខេត្តបាត់ដំបង

(បាត់ដំបង)៖ នៅវេលាម៉ោងប្រមាណជាង ៧ព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នេះ នៅខេត្តបាត់ដំបង មានការភ្ញាក់ផ្អើលមួយ ដោយសារតែអ្នកស្រុកបានមើលឃើញ ព្រះអាទិត្យដែលរះចេញពីទិសខាងកើតមក រហូតដល់ទៅ៣ និង មានពន្លឺចែងចាំងជាឆពណ្ណរង្សី ហើយអ្នកដែលមានកាម៉េរ៉ា ឬក៏ទូរស័ព្ទដៃស៊េរីទំនើបៗនាំគ្នាថតទុក និងបង្ហោះតាម Facebook ចែកគ្នាមើលផងដែរ ។
ការមើលឃើញ ព្រះអាទិត្យរះចេញជា៣ ដោយអ្នកខ្លះមើលឃើញ៥, ហើយបើយោងតាមព័ត៌មាន និងការសាកសួរគឺភាគច្រើន គេមើលឃើញតែនៅខេត្តបាត់ដំបងតែប៉ុណ្ណោះ រីឯខេត្តផ្សេងៗទៀត គេមិនបានមើលឃើញនោះទេ។
ចំណែកនៅឯរាជធានីភ្នំពេញ ឯណេះវិញ ក្រោយពីអ្នកបាត់ដំបងមើលឃើញ ហើយទូរស័ព្ទប្រាប់អ្នកទទួលព័ត៌មានខាងលើនេះ ក៏ព្យាយាមសំឡឹងមើលព្រះអាទិត្យផងដែរ តែមិនឃើញមានអ្វីចម្លែកនោះទេ គ្រាន់តែនៅវេលាម៉ោងប្រមាណ ៧៖៣០នាទី ទៅម៉ោង ៨ ខណៈដែលជាធម្មតាព្រះអាទិត្យមិនទាន់បញ្ចេញកំដៅខ្លាំង តែនៅព្រឹកមិញនេះព្រះអាទិត្យរះមានពន្លឺចែងចាំង ដោយគេមិនអាចមើលនឹងភ្នែកទទេបាន សូម្បីតែពាក់វ៉ែនតាពណ៌ខ្មៅ នោះមានន័យថា នៅព្រឹកព្រលឹម តែព្រះអាទិត្យរះមានកំដៅខ្លាំងចែងចាំង ស្ទើរមិនអាចមើលបាន ហើយករណីនេះមិនមានអ្វីគួរឲ្យបារម្ភនោះទេវាអាចជាការចំណាំងផ្លាតដែលជះពីពន្លឺព្រះអាទិត្យមកប៉ះនិងចំណាំងផ្លាតនៅលើផែនដី ដូចជានៅបរទេសដែលមានទឹកកកធ្លាក់មកលើផែនដីពេលព្រះអាទិត្យមានពន្លឺរះខ្លាំងមកវានិងជះមកលើទឹកកហើយផ្លាតទៅលើវិញក៏កើតជាព្រះអាទិត្យពីរបីបំណែកដូច្នេះផងដែរ ៕

YouTube Video

Buddhism for Social and Nation ( Peace,Freedom,Human Rights,Social Justice )

No comments:

Post a Comment