ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, February 23, 2015
មន្ត្រីប៉ូលីសនិងអាជ្ញាធរដែនដីដេញតំណាងរាស្ត្រCNRPក្នុងពេលឃ្លាំមើលស្ថានភាពឃុំខ្លួន លោក អាឡិច នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ភ្នំពេញ
បុគ្គលមន្ត្រីប៉ូលីសនិងអាជ្ញាធរដែនដីសំដីឈ្លើយដេញតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ឲចេញពីមុខអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍មុខប្រលានយន្តហោះអន្តរជាតិក្រុងភ្នំពេញក្នុងកំឡុងពេលដែលរូបគាត់ទៅឈរឃ្លាំមើល ស្ថានភាពប៉ូលីសចាប់លោក អាឡិច សកម្មជនបរិដ្ឋានយកទៅឃុំឃាំងខាងក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងត្រូវនិរទេសឲចេញពីកម្ពុជាយប់ថ្ងៃ២៣ខែកុម្ភ:ឆ្នាំ២០១៥នេះ ។ ក្នុងនាមតំណាងរាស្ត្រជាអ្នកបង្កើតច្បាប់និងតាមដានការអនុវត្តន៍ច្បាប់របស់រដ្ឋាភិបាលមានសិទ្ធិអំនាចគ្រប់គ្រាន់ទៅឃ្លាំមើលគ្រប់ហេតុការណ៍គ្រប់ទីកន្លែង ចុះហេតុអីពួកអាដែងហ៊ានដេញតំណាងរាស្តដកហូតយកកាតសម្គាល់ខ្លួនគេ ហើយធ្វើជាមន្ត្រីអនុវត្តន៍ច្បាប់ហេតុអីមិនស្គាល់មន្ត្រីអ្នកបង្កើតច្បាប់គឺតំណាងរាស្ត្រ ? ឬមួយមន្ត្រីអាជ្ញាធរជាបុគ្គលទាំងនេះស្គាល់ហើយធ្វើមិនស្គាល់ ដឹងហើយធ្វើមិនដឹង ? ឬមួយរវល់ចូលខារ៉ាអូខេពេកមិនដែលមើលFacebook ទេឬបានជាមិនស្គាល់តំណាងរាស្ត្រ ??? លោក អ៊ុំ សំអាន តំណាងរាស្ត្រCNRPខេត្តសៀមរាប បានសួរទៅលោកអាជ្ញារនិងប៉ូលីសថា ទឹកដីនេះជាទឹកដីរបស់ខ្មែរ ខ្ញុំខ្មែរមានសិទ្ធិឈរនៅទីនេះ ហើយការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ កុំអនុវត្តន៍តែទៅលើជនបរទសម្នាក់ពីរនាក់ដូចជាលោក អាឡិច ជាដើម ត្រូវអនុវត្តន៍ឲស្មើរភាពមានយុត្តិធម៌គឺចាប់ជនជាតិយួនអន្តោប្រវេសន៍ខុសច្បាប់រាប់ម៉ឺននាក់នៅកម្ពុជាឲទៅស្រុកគេវិញផង ៕
Buddhism for Social ( Peace,Freedom,Human Rights,Justice )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment