Friday, February 13, 2015

តុលាការប្រទេសកូរ៉េខាងត្បូងចេញដីការតាមចាប់ខ្លួនពលករខ្មែរដែលផឹកស្រាដេញកាប់ចាក់គ្នា


ពត៍មានពីប៉ូលីសប្រទេសកូរ៉េខាងត្បូងបានអោយដឹងថា សុំណុំរឿងពលករខ្មែរយើងដែលផឹកស្រាបេះដូងខ្មែរ មោទនភាពជាតិខ្មែរដេញកាប់ចាក់គ្នានៅហាងផឹកសុីមួយនៅតំបន់់គីមហេ បានបញ្ជូនទៅ ដល់ដៃតុលាកាកំពូលទីក្រុងសេអ៑ូលហើយ, ហើយតុលាកា បានចេញដីការបញ្ជារ អោយប៉ូលីសតាមចាប់ជនល្មើសអោយបានរយះ ពេល១សប្តាហ៍ ទៀត បើចាប់មិនបានទេប្រទេសកម្ពុជានិងបាត់បង់ការ នាំពលករចូលកូរ៉េបណ្តោះអាសន្ន, ហើយបងប្អូនធ្វើការខុសច្បាប់នៅប្រទេស កូរ៉េទាំងអស់ប្រហែលពិបាកបន្តិចហើយនិងប្រឈមការចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញ , ហេតុដូចនេះហើយបើបងប្អូនណាបានឃើញជនល្មើសហើយ ប្រញាប់រាយការណ៍ទៅដល់ប៉ូលីសភ្លាមកុំខាន, សូមអរគុណ ។ ( ខាងក្រោមនេះជារូបថតជនល្មើស ) លេខប៉ូលីស 0104601-5400! ។ នេះជារឿងបុគ្គលទេប៉ុន្តែធ្វើឲប៉ះពាល់ដល់អ្នកដទៃដែលគ្មានទោសកំហុស និងធ្វើឲខូចកិត្តិយសកេរ្តិ៍ឈ្មោះដល់ប្រទេសជាតិយើងហេតុដូចនេះហើយសូមរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងសហការណ៍គ្នាតាមចាប់ជនល្មើសយកទៅផ្តន្ទាទោសតាមច្បាប់ឲបានហើយសម្របសម្រួលយ៉ាងណាកុំឲប៉ះពាល់ដល់ពលករខ្មែរដទៃទៀតដែលពួកគេមិនបានដឹងរឿងអី ។ អ្នកណាធ្វើអ្នកនោះទទួលទៅតាមកម្មផលចុះអ្នកគ្មានកំហុសកុំឲទទួលអី ! ហើយសូមផ្តាំផ្ញើដល់ពលករខ្មែរយើងទាំងអស់ដែលធ្វើការនៅប្រទេសគេ បើចេះស្រលាញ់ខ្លួន ស្រលាញ់គ្រួសារ ស្រលាញ់ប្រទេសជាតិ ស្រលាញ់ការងារ សូមកុំប្រព្រឹត្តិអំពើណាដែលខុសច្បាប់ ដូចជាប្រើហឹង្សា ផឹកស្រាប្រើគ្រឿងញៀនជាដើមនាំឲមានទោសវិនាសដូចរឿងនេះអញ្ចឹង ! ៕ 13,02,2015















No comments:

Post a Comment