Friday, February 13, 2015

រដ្ឋាភិបាលកម្ពុជាគ្រោងនិងចាប់បញ្ជូនលោក អាឡិច សកម្មជនបរិដ្ឋានឲចេញពីកម្ពុជា


រដ្ឋាភិបាលកម្ពុជាគ្រោងនិងចាប់លោក អាឡិច សកម្មជនបរិដ្ឋាន Alejandro Gonzalez Davidson ជនជាតិអេស្ប៉ាញដែលចេះនិយាយភាសារខ្មែរច្បាស់និងចូលរួមសកម្មភាពការពារថែរក្សាព្រៃឈើខ្មែរបញ្ជូនចេញពីកម្ពុជា
******************************
តាមប្រភពព័ត៌មានពីសកម្មជនការពារព្រៃឈើនៅតំបន់អារ៉ែងយុវជនមហានគរនៅថ្ងៃ១៣គុម្ភ:២០១៥នេះបានឲដឹងថា លោក អាឡិច ប្រធានចលនាមាតាធម្មជាតិនិងត្រូវរដ្ឋាភិបាលបណ្តេញចេញពីប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះក្រោយពេលកន្លងមកលោក ឈាង វុន មន្ត្រីគណបក្សប្រជាជនធ្លាប់បាននិយាយនិងចោទប្រកាន់ហើយថា លោក អាឡិច និងប្រឈមមុខក្នុងការបណ្តេញចេញពីកម្ពុជាហើយថ្មីៗនេះក្រសួងធនធានរ៉ែនិងថាមពលក៏បានចោទ្រកាន់លោក អាឡិច និងព្រមានចាត់វិធានការតាមច្បាប់តុលាការ ពីបទ បង្ខូចកេរ្តិ៍ឈ្មោះក្រសួងជាដើម ។ គួរបញ្ជាក់ថា លោក អាឡិច គឺបានចូលរួមសកម្មភាពការពារព្រៃឈើនៅតំបន់អារ៉ែងខេត្តកោះកុងយ៉ាងខ្លាំងក្លាដោយបានធ្វើសកម្មភាពដឹកនាំអប់រំសហគមន៍ប្រជាពលរដ្ឋជនជាតិដើមភាគតិចជង ឲរួមគ្នាទុបស្កាត់ការសាងសង់ទំនប់វារីអគ្គីសនី ចិន ( ស៊ីណូហាយដ្រូ ) ដែលបង្កឲបាត់បង់ធនធានធម្មជាតិក្នុងទឹកមានត្រីនាគក្រពើភ្នំជាដើម ធនធានលើដី មានបាត់បង់ព្រៃឈើ សត្វព្រៃបណ្តេញប្រជាពលរដ្ឋចេញពីភូមិស្រុកជាដើម ។ យើងទាំងអស់គ្នាជាព្រះសង្ឃ អង្គការ សមាគម សហគមន៍ ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា សូមប្រឆាំងដាច់ខាតចំពោះបំណងអាក្រក់ណាមួយដែលចាប់អ្នកជួយការពារព្រៃឈើខ្មែរដែលជាជនជាតិបរទេសលោកអាឡិចបញ្ជូនចេញពីកម្ពុជានេះ ព្រោះខុសទៅនិងច្បាប់ជាតិនិងច្បាប់អន្តរជាតិដែលនិយាយថា ព្រៃឈើគឺជាសម្បត្តិមនុស្សជាតិលើពិភពលោកដូចនេះអ្នកណាក៏ដោយមិនថាខ្មែរឬបរទេសមានសិទ្ធិចូលរួមស្រលាញ់ថែរក្សាការពារព្រៃឈើបានដូចគ្នា ចុះហេតុអីបានជារដ្ឋាភិបាលកម្ពុជាមិនគាំទ្រជនបរទេសដែលមកជួយការពារព្រៃឈើនៅកម្ពុជាទៅវិញ ??? សូមចូលរួមគាំទ្រនិងការពារលោក អាឡិច មិនឲចេញពីប្រទេសកម្ពុជានោះទេព្រោះគាត់គ្មានទោសកំហុសអ្វីទេ គ្រាន់តែការពារព្រៃឈើខុសច្បាប់ដែរឬទេ ?៊៊
http://khmer.rfa.org/khmer/news/environment/Alex-concern-about-Visa-expired-02132015075848.html





No comments:

Post a Comment