Saturday, February 14, 2015

ពិធីបុណ្យនៃសេចក្តីស្រលាញ់ដល់ធម្មជាតិព្រៃឈើនៅកម្ពុជា

ពិធីបុណ្យនៃសេចក្តីស្រលាញ់ដល់ធម្មជាតិរុក្ខជាតិព្រៃឈើ

YouTube Video

នៅវត្តមេត្តាធម្មជាតិភ្នំឱរ៉ាល់
**********************************
ថ្ងៃ១៤គុម្ភ:២០១៥ ក្រុមព្រះសង្ឃ ពុទ្ធបរិស័ទ យុវជន សកម្មជនដែលស្រលាញ់សុខសន្តិភាពសិទ្ធិសេរីភាពនិងយុត្តិធម៌សង្គមស្រលាញ់ព្រៃឈើបានរួមសាមគ្គីគ្នាធ្វើបុណ្យផ្កាប្រាក់យកទៅជួយកសាងស្ពាននៅភូមិពោធិមាសឃុំត្រពាំងជោរស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺនិងចូលរួមចំណែកបំបួសដើមឈើនៅព្រៃសហគមន៍ដែលមានជាង១០០០ហិចតាក្នុងវត្តមេត្តាធម្មជាតិដែលមានព្រះតេជគុណ ព្រំ ធម្មជាតិ ជាមួយសហគមន៍ជាអ្នកថែរក្សាការពារ ។ បច្ច័យប្រមូលបានពីព្រះសង្ឃ អង្គការ សមាគម ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសសរុបប្រមាណជា2000$តាមរយ:អង្គការធម្មទានសង្គម ដែលដឹកនាំដោយ ព្រះភិក្ខុ ងឹម សៅសំខាន់ និងតាមរយ:ព្រះភិក្ខុ លួន សុវ៉ាត សកម្មជនអ្នកការពារសិទ្ធិមនុស្សរួមនិងក្រុមយុវជនមហានគរនិងពុទ្ធបរិស័ទ ។ សូមម្ចាស់ដើមទានប្រធានដើមបុណ្យអនុមោទនា យកបុណ្យកុសលគឺសេចក្តីសុខចំរើនដល់សង្គមជាតិសាសនាទឹកដីព្រៃព្រឹក្សាមនុស្សសត្វបានសុខចំរើនគ្រប់កាលទាំងពូង ! ៕ ញាតិញោមនៅសហរដ្ឋអាមេរីករដ្ឋកាលីហ្វ័នីញ៉ាមានសទ្ធាជ្រះថ្លាតាមរយ:ព្រះតេជគុណ លួន សុវ៉ាត មាន ញោមប្រុស ឡូ ប៊ុនឡេង ញោមស្រី ឆៃគីម និងកូនចៅ៣០០$ យាយ លឹម ៣០$ ញោមស្រី ប៉ក់ បុប្ផា ៣០$ ញោមប្រុស លឹម ស៊ាង ២០$ ញោមស្រី ឆៃ ហុង ២០$ ញោមស្រី អ៊ា សៀវហ្កិច និងកូនចៅ ១០០$ ញោមស្រី ប្រាក់ អៀង ៣០$,
http://youtu.be/A6e9PwbAioY

No comments:

Post a Comment