ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Saturday, February 14, 2015
ធម្មយាត្រាបុណ្យផ្កាប្រាក់កសាងស្ពាននិងផ្តល់ក្តីស្រលាញ់ដល់ការថែរក្សាការពារព្រៃឈើនៅឱរ៉ាល់
ធម្មយាត្រានាំផ្កាប្រាក់ជួយកសាងស្ពាននិងចូលរួមថែរក្សាការពារព្រៃឈើនៅភ្នំឱរ៉ាល់ផ្តល់ក្តីស្រលាញ់ដល់ព្រៃឈើធម្មជាតិ
**********************************
ថ្ងៃ១៤គុម្ភ:២០១៥ ក្រុមព្រះសង្ឃ ពុទ្ធបរិស័ទ យុវជន សកម្មជនដែលស្រលាញ់សុខសន្តិភាពសិទ្ធិសេរីភាពនិងយុត្តិធម៌សង្គមស្រលាញ់ព្រៃឈើបានរួមសាមគ្គីគ្នាធ្វើបុណ្យផ្កាប្រាក់យកទៅជួយកសាងស្ពាននៅភូមិពោធិមាសឃុំត្រពាំងជោរស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺនិងចូលរួមចំណែកបំបួសដើមឈើនៅព្រៃសហគមន៍ដែលមានជាង១០០០ហិចតាក្នុងវត្តមេត្តាធម្មជាតិដែលមានព្រះតេជគុណ ព្រំ ធម្មជាតិ ជាមួយសហគមន៍ជាអ្នកថែរក្សាការពារ ។ បច្ច័យប្រមូលបានពីព្រះសង្ឃ អង្គការ សមាគម ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសសរុបប្រមាណជា2000$តាមរយ:អង្គការធម្មទានសង្គម ដែលដឹកនាំដោយ ព្រះភិក្ខុ ងឹម សៅសំខាន់ និងតាមរយ:ព្រះភិក្ខុ លួន សុវ៉ាត សកម្មជនអ្នកការពារសិទ្ធិមនុស្សរួមនិងក្រុមយុវជននិងពុទ្ធបរិស័ទ ។ សូមម្ចាស់ដើមទានប្រធានដើមបុណ្យអនុមោទនា យកបុណ្យកុសលគឺសេចក្តីសុខចំរើនដល់សង្គមជាតិសាសនាទឹកដីព្រៃព្រឹក្សាមនុស្សសត្វបានសុខចំរើនគ្រប់កាលទាំងពូង ! ៕ ញាតិញោមនៅសហរដ្ឋអាមេរីករដ្ឋកាលីហ្វ័នីញ៉ាមានសទ្ធាជ្រះថ្លាតាមរយ:ព្រះតេជគុណ លួន សុវ៉ាត មាន ញោមប្រុស ឡូ ប៊ុនឡេង ញោមស្រី ឆៃគីម និងកូនចៅ៣០០$ យាយ លឹម ៣០$ ញោមស្រី ប៉ក់ បុប្ផា ៣០$ ញោមប្រុស លឹម ស៊ាង ២០$ ញោមស្រី ឆៃ ហុង ២០$ ញោមស្រី អ៊ា សៀវហ្កិច និងកូនចៅ ១០០$ ញោមស្រី ប្រាក់ អៀង ៣០$,
Subscribe to:
Post Comments (Atom)
No comments:
Post a Comment