Sunday, February 15, 2015

យើងជាពលរដ្ឋខ្មែរទាំងអស់គ្នាគាំទ្រនិងអនុញ្ញាតិឲលោក អាឡិច សកម្មជនបរិដ្ឋាន បានរស់នៅកម្ពុជាបន្តទៀត !

យើងទាំងអស់គ្នាជាពលរដ្ឋខ្មែរគាំទ្រនិងអនុញ្ញាតិឲលោក អាឡិច សកម្មជនបរិដ្ឋាន បានរស់នៅស្រុកខ្មែរបន្តទៀត !!!
We're Cambodian Supporting Mr Alejandro,Forest Activist to Living in Cambodia !!!
*******************************
ក្រសួងមហាផ្ទៃរបស់រដ្ឋាភិបាលCPPដាក់កំណត់ពេលវេលាឲលោក អាឡិច ជនជាតិអេស៉្បាញដែលចេះនិយាយភាសារខ្មែរច្បាស់ជាសកម្មជនការពារព្រៃឈើដ៏សកម្មនៅតំបន់អារ៉ែងខេត្តកោះកុងឲចាកចេញពីប្រទេសកម្ពុជាឲបានមុនថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០១៥នេះ បើមិនចេញទេសមត្ថកិច្ចនិងចាប់ខ្លួន ដោយចោទថារស់នៅប្រទេសកម្ពុជាខុសច្បាប់ជាដើម ៕ មានជនជាតិបរទេសច្រើនណាស់ដែលរស់នៅខុសច្បាប់នៅក្នុងប្រទេសកម្ពុជាហើយអ្នកទាំងនោះមួយចំនួនមិនត្រឹមតែរស់នៅខុសច្បាប់ទេថែមទាំងប្រព្រឹត្តិអំពើខុសច្បាប់ថែមទៀតមានលួចប្លន់ជួញដូរគ្រឿងញៀន លក់ម្ហូបអាហារលាយសារធាតុគីមី ជាដើម ចុះហេតុអីបានជារដ្ឋាភិបាលCPPមិនចាប់ខ្លួនបញ្ជូនជនបរទេសទាំងនោះទៅស្រុកវិញ ? ហេតុអីបានជាមកចាប់ជនជាតិបរទេសតែម្នាក់គត់ដែលមកជួយការពារព្រៃឈើខ្មែរទៅវិញ ??? យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលជាម្ចាស់ទឹកដីប្រទេសជាតិ សូមស្វាគមន៍លោក អាឡិច រស់នៅក្នុងប្រទេសកម្ពុជា ជាបន្តទៀតនិងសូមប្រឆាំងដាច់ខាតចំពោះអាជ្ញាធររដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនដែលមានចេតនាទុចរិតចាប់ជនបរទសដែលគ្មានទោសកំហុសដែលមកជួយការពារព្រៃឈើខ្មែរនិងចេះនិយាយខ្មែរច្បាស់ជាងលោក ឈាង វុន ទៅទៀត ។ យើងសំណូមពរ សូមឲរដ្ឋាភិបាលផ្តល់ទិដ្ឋាការជូនគាត់មានសិទ្ធិរស់នៅស្របតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិឡើងវិញដើម្បីបានចូលរួមចំណែកការងារជាមួយរដ្ឋាភិបាលកម្ពុជានិងប្រជាពលរដ្ឋខ្មែរក្នុងការការពារព្រៃព្រឹក្សាកសាងអភិវឌ្ឈន៍ប្រទេសជាតិស្របតាមច្បាប់សិទ្ធិមនុស្សនិងច្បាប់ប្រជាធិបតេយ្យជាសកល ៕
http://m.thmeythmey.com/?page=detail&ctype=article&id=23372&lg=kh&

YouTube Video


No comments:

Post a Comment