Sunday, February 15, 2015

រាត្រីផ្សំដំណេកប្តីចាស់រំលោភសិទ្ធិប្រពន្ធក្មេងសុំអីៗមិនបានប្តឹងសុំលែងលះទារបណ្ណាការ៣៥០០$ពីខាងស្រី


កំពង់ឆ្នាំង,រាត្រីផ្សំដំណេក ខាងស្រីអាយុ១៨ឆ្នាំប្រាប់ប្តីថា អស់កំលាំងណាស់ចាំអីៗយប់ស្អែកទៅខាងប្តីពោះម៉ាយកូន២អាយុជិត៥០ឆ្នាំខឹងផង ប្រច័ណ្ឌផងប្តឹងសុំលែងលះប្រពន្ធក្មេងចោលនិងទារសំណងចិត្តបណ្ណាការ៣៥០០ដុល្លាពីគ្រួសារខាងស្រីដោយគំរាមថាបើមិនឲលុយទេចាប់ដាក់គុក


។ វាជារឿងហួសចិត្តអាណិតស្ត្រីខ្មែរណាស់ ហេតុតែភាពក្រីក្រត្រដរយកប្តីចាស់ដែលមានលុយនឹកគិតថាបានស្រលាញ់ស្មោះស្ម័គ្រមានសេចក្តីសុខសុភមង្គល មានចិត្តត្រាប្រណីចេះអធ្យាស្រ័យគោរពសិទ្ធិស្ត្រី គោរពសិទ្ធិភរិយា មានអីប្រុសចិត្តអប្រិយមិនប្រណីមេត្តាអាងខ្លួនមានលុយតែចរិកមាយាទថោក ចាស់តែកាយពោះម៉ាយកូនពីរធ្វើចរិកដូចស្ទាវ បោកកិត្តិយសស្ត្រីខ្មែរ បែជារករឿងខាងស្រីឲសងខាងប្រុសទៅវិញ ចុះបើខាងស្រី ប្តឹងវិញពីបទ បោកប្រាស់ ពីបទបង្ខូចកិត្តិយស តើយ៉ាងម៉េចវិញ ។ មនុស្សប្រុសបែបនេះ បើខាងស្រីរស់នៅជាមួយក៏ពិបាកទៅថ្ងៃក្រោយទៀតជាមិនខាន ។ បើស្រលាញ់ បើអាណិត បើពេញចិត្ត ចូលរោងការត្រូវមានមេត្តាធម៌ ! ស្ត្រីខ្មែរមិនមែនជាទាសករតណ្ហារ$$$ទេ ៕
http://kohsantepheapdaily.com.kh/article/114917.html

No comments:

Post a Comment