ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, February 19, 2015
លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនប្រើពាក្យដេញ អាឡិច ទេ ប៉ុន្តែសូមឲចាកចេញពីកម្ពុជាសិន
លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងពោះធំ ( មហាផ្ទៃ ) និយាយថា ក្រសួងបានលុបឈ្មោះ អាឡិច សកម្មជនការពារព្រៃឈើនៅតំបន់អារ៉ែងចេញពីបញ្ជីរខ្មៅកម្ពុជាហើយ គឺក្រសួងមិនដេញ អាឡិច ទេ ប៉ុន្តែសំណូមពរសុំឲ អាឡិច ចាកចេញពីកម្ពុជាសិន បន្ទាប់មកសុំដាក់ពាក្យស្នើរសុំទិដ្ឋាការចូលមកកម្ពុជាជាថ្មីវិញ( ពោលគឺរង់ចាំឲអស់ព្រៃឈើរលីងនិងចាំទំបន់វារីអគ្គីដអារ៉ែងសាងសង់ហើយចែកលុយគ្នាអស់ហើយចាំ អាឡិចឯងវិលមកកម្ពុជាវិញ ) ។ ពាក្យថា មិនដេញទេ ប៉ុន្តែ ឲចាកចេញ ស្តាប់ទៅអ្នកនាំពាក្យរូបនេះហាក់ដូចជាចិត្តល្អចេះជ្រុលពេកចង់វង្វេងហើយ បានជាប្រើពាក្យគួរសមបង្កប់ដោយពិសពុលដូចនេះ មានតែមនុស្សឡប់សតិទេ ទើបស្តាប់បានថាមិនដេញ ចំពោះមនុស្សទូទាំងពិភពលោក គេយល់ថា មិនដេញទេប៉ុន្តែឲចាកចេញគឺដូចតែគ្នា ឌាតែខ្នូច ខូច ខុស ខាត ដូចដើម ។ ហើយចំពោះការប្រើពាក្យថា លុបឈ្មោះ អាឡិច ចេញពីបញ្ជីរខ្មៅនោះ តើជាបញ្ជីរស្បែកឆ្កែរ បញ្ជីរភេរវកម្ម ឧក្រិដ្ឋកម្ម ពុករលួយ ក្បត់ជាតិ ក្បត់មនុស្សជាតិ ឬយ៉ាងណា ពាក្យចុះក្នុងបញ្ជីរខ្មៅនេះបើប្រើចំពោះអ្នកកាប់បំផ្លាញព្រៃឈើ ឧក្រិដ្ឋកម្មសង្គ្រាម កាន់អំនាចផ្តាច់ការ មេជួញដូរអាភៀនគ្រឿងញៀន ជាដើមទើបត្រូវជាង ប៉ុន្តែលោក អាឡិច រស់នៅស្រុកខ្មែរជាង១០ឆ្នាំហើយៗចេះនិយាយខ្មែរច្បាស់ជាងមន្ត្រីមានអំនាចក្នុងជួររដ្ឋាភិបាលCPPមួយចំនួនទៅទៀត គាត់មិនបានលួចប្លន់កាប់សម្លាប់មនុស្សសត្វទេ ហើយគាត់គឺជាអ្នកស្រលាញ់ថែរក្សាការពារជីវិតមនុស្ស សត្វ រុក្ខជាតិ ធម្មជាតិព្រៃឈើនៅតំបន់អារ៉ែងជាដើម ហេតុនេះរដ្ឋាភិបាលកម្ពុជា គួរតែត្រេកអរ ស្វាគមន៍ អាឡិច ហើយក្រសួងមហាផ្ទៃត្រូវតែចុះឈ្មោះគាត់ចូលក្នុងបញ្ជីរ ស គឺផ្តល់ពានរង្វាន់កិត្តិយសជូនគាត់និងផ្តល់ទិដ្ឋាការជូនគាត់ឲបានរស់នៅបន្តដូចជនជាតិបរទេសដទៃទៀតនៅកម្ពុជាស្របទៅតាមច្បាប់ជាតិអន្តរជាតិផង ៕
Buddhism for Social ( Peace,Freedom,Human Rights,Justice )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment