សូមស្តាប់ ! លោក អាឡិច សកម្មជនបរិដ្ឋានធម្មជាតិ មានប្រសាសន៍ថា បើអត់ពី អាឡិច ជនជាតិបរទេសម្នាក់ទៅក៏មាន អាឡិច ជនជាតិខ្មែរ រាប់លាននាក់ចូលរួមថែរក្សាការពារព្រៃឈើបន្តនិងទុបស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅតំបន់អារ៉ែង ៕ ក្រសួងមហាផ្ទៃនិងអាជ្ញាធររដ្ឋាភិបាលCPPមានគំរោងចាត់ការ ចាប់ខ្លួន និងបណ្តេញចេញដោយបង្ខំវីរជនការពារព្រៃឈើ លោក អាឡិច ចេញពីកម្ពុជាក្រោយថ្ងៃទី២០ខែកុម្ភ:២០១៥នេះបន្ទាប់ពីទិដ្ឋាការរបស់គាត់ផុតកំណត់ហើយគាត់បានស្នើរសុំទិដ្ឋាការបន្តប៉ុន្តែត្រូវបានក្រសួងបដិសេធមិនផ្តល់ជូនទេដោយលួងលោមបោកប្រាស់ភូតកុហកសុំឲ អាឡិច ចាកចេញពីកម្ពុជាសិនទៅ ពេលក្រោយសុំចូលមកកម្ពុជាវិញ ពោលគឺចាំអស់ព្រៃឈើរលីង ចាំទំនប់វារីអគ្គីសនីនៅអារ៉ែងរួចរាល់ អ្វីៗត្រូវបានបំផ្លាញអស់សុំចូលមកកម្ពុជាវិញ ៕ យើងជាពលរដ្ឋខ្មែរគ្រប់រូបដែលជាម្ចាស់អំនាចម្ចាស់ទឹកដីព្រៃព្រឹក្សាប្រទេសជាតិ ស្វាគមន៍លោក អាឡិច ឲរស់នៅស្រុកខ្មែរជួយខ្មែរបន្តទៀតដោយស្របច្បាប់ជាតិអន្តរជាតិក្នុងនាមមនុស្សជាតិតែ១ ហើយយើងជាពលរដ្ឋខ្មែរសូមប្រឆាំងដាច់ខាតចំពោះគំរោងការទុចរិតធ្វើបាបលោក អាឡិច ដោយអាជ្ញាធររដ្ឋាភិបាលCPP ហើយយើងនិងកាត់ទោសបុគ្គលមន្ត្រីបក្សពួកមានអំនាចទាំងឡាយណាដែលមិនស្តាប់មតិរាស្ត្រភាគច្រើនដែលគេគោរពស្រលាញ់ដឹងគុណលោក អាឡិច ដែលជាជនជាតិបរទេសសោះតែគេហ៊ានលះបង់អាយុជីវិតនិងប្រយោជន៍ផ្ទាល់ខ្លួនធ្វើអ្វីៗដើម្បីខ្មែរដោយបោះឆ្នោតដកអំនាចតួនាទីចេញពីមន្ត្រីរាជការសាធារណ:វិញនៅពេលនេះក៏ដូចជាពេលណាមួយក្នុងរដូវកាលបោះឆ្នោតមកដល់ ៕
Buddhism for Social ( Peace,Freedom,Human Rights,Justice )
ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment