Tuesday, January 14, 2014

Observing from the day of court questioning on victims of violence of Cambodia

សូមទស្សនា ! ព្រឹត្តការណ៍តុលាការអច្ឆរិយ:អ្នកបាញ់ទាត់ធាក់រួចខ្លួនបែជាមកជាប់ចោទ លោក សម រង្សី លោក កឹម សុខា លោក រ៉ុង ឈុន ដែលជាអ្នកជួយកម្មករការពារសិទ្ធិមនុស្សទៅវិញ ។ https://www.youtube.com/watch?v=ZWEsUCLbp-A&feature=youtu.be

តុលាការអច្ឆរិយ: អ្នកវ៉ៃទាត់ធាក់ប្រើហឹង្សាបាញ់ប្រហារកម្មករយ៉ាងរង្គាលសាហាវឃោឃៅបណ្តាលឲមនុស្សស្លាប់និងរបួសពិការជាច្រើននាក់ដោយខុសច្បាប់ជាតិអន្តរជាតិកាលពីថ្ងៃ៣មករា២០១៤កន្លងទៅ បែជារួចខ្លួន តុលាការមិនចោទមិនចាប់ដាក់គុក ហើយបែជាមកចោទមកចាប់អ្នកអហឹង្សា គោរពច្បាប់ប្រជាធិបតេយ្យសេរី ការពារសិទ្ធិមនុស្ស សិទ្ធិកម្មករ ថាជាអ្នកញុះញង់ឲប្រើអំពើរហឹង្សាចាប់ដាក់គុក២៣នាក់ឡើងតុលាការ៣នាក់ គឺ លោក សម រង្សី លោក កឹម សុខា លោក រង់ ឈុន ទៅវិញ ។

 ចាប់ពីម៉ោងជាង៨ព្រឹកថ្ងៃទី១៤មករា២០១៤ រហូតដល់ម៉ោងជិត២ល្ងាច តុលាការសាលាដំបូងដែលគេស្គាល់ថា មិនឯករាជ្យមិនយុត្តិធម៌លំអៀងត្រួតត្រាបង្គាប់បញ្ជារដោយគណបក្សប្រជាជននោះ បានធ្វើការសាកសួរមនុស្ស៣នាក់ដែលតុលាការចោទពីបទញុះញង់ឲកើតមានអំពើរហឹង្សាកន្លងទៅថ្មីៗនេះ ដែលបណ្តាលឲមនុស្សស្លាប់និងរបួសជាច្រើននាក់ ។

 តុលាការបានសួរថា តើលោក សម រង្សី លោក កឹម សុខា លោក រង់ ឈុន បានញុះញង់កម្មករឲប្រើហឹង្សាដែរឫទេ ? អ្នកទាំង៣ឆ្លើយថា មិនបានញុះញង់ឲប្រើហឹង្សាទេ មានតែអប់រំឲក្រុមបាតុករទាំងអស់ខ្មែរទាំងអស់គ្រប់និន្នាការនយោបាយប្រកាន់ខ្ជាប់នូវធម៌តាមច្បាប់ព្រះពុទ្ធសាសនានិងច្បាប់សិទ្ធិមនុស្សគឺ សន្តិភាព អហឹង្សា ហើយព្រឹត្តិការណ៍ដែលកើតឡើងគឺមិនមែនកម្មករ មិនមែន លោក សម រង្សី លោក កឹម សុខា លោក រង់ ឈុន ជាអ្នកប្រើហឹង្សាវ៉ៃបាញ់ទាត់ធាក់ព្រះសង្ឃកម្មករទេ គឺប៉ូលីសទាហាន ប៉េអឹម រដ្ឋអំនាចដែលដឹកនាំដោយគណបក្សប្រជាជនទេដែលកោងកាច ប្រើហឹង្សាបាញ់ប្រហារដោយកាំភ្លើងពិតៗដោយអាវុធមានដំបងឆក់ ដំបងដែក ជាដើម ដែលទៅដេញបាញ់វ៉ៃទាត់ធាក់លើព្រះសង្ឃ លើកម្មករ បណ្តាលឲខ្មែរស្លាប់និងរបួសជាច្រើននាក់ ។ 

ទិដ្ឋភាពទូទៅនៅមុខតុលាការមានប្រជាពលរដ្ឋក្រុមអ្នកស្រលាញ់យុត្តិធម៌សិទ្ធិមនុស្សសុខសន្តិភាពមានទាំងខ្មែរនិងបរទេសរាប់ពាន់នាក់មានអង្គការជាតិអន្តរជាតិនិងអ្នកសារព័ត៌មានជាតិអន្តរជាតិឃ្លាំមើលជាច្រើនផងដែរដោយឡែកក៏មានក្រុមមនុស្សបាទដៃទី៣ស្លៀកពាក់ស៊ីវីលបិទមុខជិតរាប់រយនាក់ផងដែរមកនៅក្បែរៗមុខតុលាការដែលជាក្រុមចូលចិត្តប្រើហឹង្សារំលោភសិទ្ធិមនុស្ស ។

No comments:

Post a Comment