Sunday, January 12, 2014

13 years old girl of Borey Keyla community overdosed to kill herself

Published on Jan 12, 2014

ម្តាយកុមារី ញ៉េន ស្រីម៉ី ដែលទើបតែមានអាយុ១៣ឆ្នាំ នៃសហគមន៍បុរីកីឡាបានរៀបរាប់អំពីទុក្ខលំបាក­វេទនានៃភាពក្រីក្របូកផ្សំនិងភាពរងគ្រោះដោយ­សារការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋានទើបបាន­ជាកូនស្រីគាត់គិតខ្លីមិនចង់រស់ហើយបានលេបថ្­នាំប៉ុនប៉ងបញ្ចប់ជីវិតកាលពីថ្ងៃ១១មករា២០១៤­ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ­ទាន់ពេល បច្ចុប្បន្នកុមារីកំពុងសំរាកព្យាបាលនៅនៅមន­្ទីពេទ្យរុស្សីដែលស្ថានភាពជំងឺធ្ធ្ងន់ធ្ងរ­នៅឡើយ គាត់បានអំពាវនាវស្វែងរកជំនួយពីសប្បុរសជនដើ­ម្បីជួយសង្គ្រោះអាយុជីវិតកូនស្រីគាត់ គួរបញ្ជាក់ថា គាត់មានកូនស្រី៤នាក់បងគេបង្អស់អាយុ១៥ឆ្នាំ­បន្ទាប់មកកុមារី ញ៉េន ស្រីម៉ី អាយុ១៣ឆ្នាំ ពួកគេមិនបានសិក្សារៀនសូត្រដូចក្មេងៗដទៃទេ ដោយដើររើសអេតចាយដើម្បីជួយជីវភាពគ្រួសារក្រ­ោយការឈួសកំទេចបំផ្លាញផ្ទះទ្រព្យសម្បត្តិយក­ដីធ្លីពួកគេអស់ ពីការអភិវឌ្ឈន៌របស់រដ្ឋាភិបាល​​ ។ 

គ្រួសារក្រីក្ររងគ្រោះដោយសារការអភិវឌ្ឈន៌រ­បស់រដ្ឋាភិបាលដែលបណ្តាលឲសហគមន៍បុរីកីឡារងទ­ុក្ខលំបាកខ្លោចផ្សារជាច្រើនឆ្នាំ អស់ផ្ទះអស់ដីបាត់បង់ការសិក្សារៀនសូត្ររបស់­កុមារៗ ប៉ះពាល់ផ្លូវចិត្តផ្លូវកាយ បាត់បង់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ប៉ុន្តែពួកគេបានស៊ូទ្­រាំតស៊ូប្រយុទ្ធដើម្បីរស់ដោយបន្តការទាមទារ­ស្វែងរកយុត្តិធម៌ពីក្រុមហ៊ុនផានអ៊ីម៉ិចនិង­រដ្ឋាភិបាលដោយសង់ជាខ្ទមតូចៗប្រក់តង់កៅស៊ូជ­ាច្រើនរយគ្រួសារ ។ កុមារី ញ៉េន ស្រីម៉ី គឺជាសកម្មជនសិទ្ធិមនុស្សសិទ្ធិលំនៅដ្ឋានដី­ធ្លីវ័យក្មេងដ៏សកម្មម្នាក់ក្នុងចំណោមក្មេង­ៗដទៃទៀតដែលតែងតែដើរចេញតវ៉ាជាមួយក្រុមគ្រួស­ារនិងសហគមន៍ដើម្បីស្វែងរកយុត្តិធម៌ពីក្រុម­ហ៊ុននិងរដ្ឋាភិបាលក្រសួងពាក់ព័ន្ធឲជួយដោះស­្រាយដីធ្លីផ្ទះសំបែងជូនពួកគេអស់ជាច្រើនឆ្ន­ាំកន្លងមកហើយ ប៉ុន្តែក្រុមហ៊ុន ផានអ៊ីម៉ិចនិងរដ្ឋាភិបាលនៅតែធ្វើព្រងើយកន្­តើយមិនព្រមដោះស្រាយជូនគ្រួសារដែលនៅសេសសល់រ­ាប់រយគ្រួសារទៀតដែលពុំទាន់បានសំណងពីការសាង­សង់អាគារបន្ថែម២ទៀតទៅតាមកិច្ចសន្យារបស់ក្រ­ុមហ៊ុននោះទេ ហេតុនេះហើយទើបកុមារីគិតខ្លីមិនចង់រស់នៅដោយ­ទុក្ខលំបាកវេទនាគ្មានដីគ្មានផ្ទះគ្មានការស­ិក្សា ជាដើម ។

No comments:

Post a Comment